CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

សម្ដេចតេជោបញ្ជាក់ថាការប្រកួតកីឡា ដើម្បីយកពានរង្វាន់ ឬមេដាយអ្វីមួយនោះ គឺជាកត្តាសំខាន់មួយ តែកត្តាសំខាន់មួយទៀតនោះ គឺសីលធម៌កីឡា

  • ដោយ: TV9 News New
  • | October 4, 2022
  • | 1:56 pm
សម្ដេចតេជោបញ្ជាក់ថាការប្រកួតកីឡា ដើម្បីយកពានរង្វាន់ ឬមេដាយអ្វីមួយនោះ គឺជាកត្តាសំខាន់មួយ តែកត្តាសំខាន់មួយទៀតនោះ គឺសីលធម៌កីឡា

ម៉ឹង កុសល (០៤ ១០ ២២)
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការប្រកួតកីឡា ដើម្បីយកពានរង្វាន់ ឬមេដាយអ្វីមួយនោះ គឺជាកត្តាសំខាន់មួយ តែកត្តាសំខាន់មួយទៀតនោះ គឺសីលធម៌កីឡា ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែននេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយ លោក Raja Randhir Singh ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាភ្នំពេញ។


នៅក្នុងជំនួបនេះលោក Raja Randhir Singh បានគោរពជម្រាបជូនសម្ដេចតេជោថា លោកពិតជាមានកិត្តិយសណាស់ ដែលដឹកនាំគណៈប្រតិភូមកចូលរួមក្នុងមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១ នៅក្នុងប្រទេសកម្ពុជានាពេលនេះ។ លោក Singh បានគោរព និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្ដេចតេជោ ដែលធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ជាពិសេសការបង្កើតឲ្យមានកីឡដ្ឋានជាតិដ៏ល្អ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម នាពេលខាងមុខ។ លោកប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានបន្តថា លោកមានជំនឿយ៉ាងមុតមាំ លើសមត្ថភាពរបស់កម្ពុជា ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខ ឲ្យទទួលបានជោគជ័យ។


ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍គណៈប្រតិភូរបស់លោក Raja Randhir Singh ហើយសម្ដេចកត់សម្គាល់ថា នៅតំបន់អាស៊ី ទោះបីជាមានប្រជាជនច្រើន តែក៏មិនប្រាកដថា មានកីឡាករពូកែៗ សម្រាប់ការប្រកួតពានរង្វាន់អូឡាំពិកពិភពលោកនៅឡើយទេ។ នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការប្រកួតកីឡាយកពានរង្វាន់ ឬមេដាយ ជាកត្តាមួយ តែកត្តាមួយទៀតដែលសំខាន់ដែរនោះ គឺសីលធម៌កីឡា។ ក្នុងន័យនេះ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ឲ្យមានការពិភាក្សា និងការប្រកាន់ខ្ជាប់ក្នុងការគោរពសីលធម៌កីឡា នៅពេលប្រកួត៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
Samsung នឹងបង្កើនការផលិត“បន្ទះឈីបសមត្ថភាពខ្ពស់”លើសពីបីដងនៅឆ្នាំ២០២៧

Samsung នឹងបង្កើនការផលិត“បន្ទះឈីបសមត្ថភាពខ្ពស់”លើសពីបីដងនៅឆ្នាំ២០២៧

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021