យ៉ាងហោចណាស់មនុស្ស១៥នាក់បានស្លាប់និង ៣៣ នាក់រងរបួសនៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមអ្នកទោសនិងអ្នកទោសនៅក្នុងពន្ធនាគារដ៏ធំបំផុតមួយរបស់ប្រទេសអេក្វាឌ័រ។
អំពើហិង្សាបានផ្ទុះឡើងនៅពន្ធនាគារCotopaxi Number Oneក្នុងទីក្រុង Latacuunga កាលពីយប់ថ្ងៃចន្ទម៉ោងក្នុងស្រុកបន្ទាប់ពីមន្រ្តីជំរឿនអ្នកទោស។
ក្រុមអ្នកទោសបានប្រើកាំបិតនិងកាំភ្លើងក្នុងការប្រយុទ្ធគ្នាដែលបានផ្ទុះឡើងជាថ្មីម្តងទៀតនៅព្រឹកថ្ងៃអង្គារម្សិលមិញបណ្តាលឲ្យមនុស្ស១១នាក់ផ្សេងទៀតរងរបួស។រដ្ឋាភិបាលបានបន្ទោសអំពើហិង្សាលើការប្រយុទ្ធគ្នារវាងក្រុមអ្នកទោសជាក្មេងទំនើងក្នុងតំបន់ និងក្រុមជួញដូរគ្រឿងញៀន។
ឧបទ្ទវហេតុនេះគឺជាការប៉ះទង្គិចគ្នាចុងក្រោយបំផុតនៃកុប្បកម្មបែបនេះនៅក្នុងពន្ធនាគាររបស់ប្រទេសអេក្វាឌ័រ។ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២១អ្នកទោសជាង៤០០នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះ ទង្គិចគ្នាបែបនេះ៕