CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

បើកបររថយន្តខ្វះការប្រុងប្រយ័ត្នបុកម៉ូតូបណ្ដាលឲ្យបុរស២នាក់ស្លាប់ត្រូវបានសមត្ថកិច្ចរកឃើញរថយន្តប្លុងចោលនៅរបងវត្តមហាមន្ត្រី

  • ដោយ: TV9 News New
  • | October 7, 2022
  • | 2:00 pm
បើកបររថយន្តខ្វះការប្រុងប្រយ័ត្នបុកម៉ូតូបណ្ដាលឲ្យបុរស២នាក់ស្លាប់ត្រូវបានសមត្ថកិច្ចរកឃើញរថយន្តប្លុងចោលនៅរបងវត្តមហាមន្ត្រី

ដោយ រតនា

ភ្នំពេញ៖ រថយន្តបើកបរ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបុកម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរសពីរនាក់បានស្លាប់ រួចរត់គេចខ្លួនពីកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចរកឃើញ រថយន្តប្លុង់ចោល តាមបណ្ដោយផ្លូវលេខ២៧៨ កែវផ្លូវលេខ១៥៧ មូលដ្ឋានសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង នៅជាប់របងវត្តមហាមន្ត្រី ពេលនេះសមត្ថកិច្ចបានស្ទូចយករថយន្តទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីស្រាវជ្រាវរកម្ចាស់យកមកតាមទារទោសតាមផ្លូវច្បាប់។ជនរងគ្រោះដែលបានស្លាប់ទាំង២នាក់ ទី១ មានឈ្មោះ ជួន ច័ន្ទសុផារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តី នគរបាលជាតិ ឋានន្តរស័ក្តិ ព្រិន្ទបាលទោ មានស្រុកកំណើតនៅភូមិក្រាំងបន្ទាយ ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ ទី២ មានឈ្មោះ ម៉ុក ចិន្តា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់រស់នៅភូមិកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ស្លាប់ម្នាក់ របួសធ្ងន់ធ្ងរម្នាក់ ចំណែកម៉ូតូមួយគ្រឿងដាច់ជាពីរកំណាត់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ កើតឡើងដោយ រថយន្ត Mercedes Maybach សេរីទំនើប បុកម៉ូតូស្កូបពី យ៉ាងពេញទំហឹង រួចបើករត់គេចខ្លួនពីកន្លែងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវ២១៥ កែងផ្លូវ១៨២ ចំណុចស្តុបផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង ម៉ាកស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BN-0345 ជិះដោយបុរស២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវរថយន្តមួយគ្រឿង ម៉ាក Mercedes Maybach ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2BF-8898 បើកបរដោយបុរសបរទេសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៥ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចហោះ បុកពេញទំហឹងទៅលើម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ខ្ទាត បាក់ដៃបាក់ជើង រងរបួសធ្ងន់ធ្ងរម្នាក់ និងស្លាប់ម្នាក់។

ក្រោយពេលកើតហេតុ គេឃើញមានរថយន្តសាម៉ុយរបស់មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បានមកដល់ទីតាំងកើតហេតុ និងបានបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ តែជាអកុសលពេលដល់មន្ទីរពេទ្យ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត។បច្ចុប្បន្នសពទាំង២នាក់ត្រូវបានសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងទាំង២ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
បើកបរគ្មានការអធ្យាស្រ័យគ្នា បុកគ្នាពេញទំហឹង រងការខូចខាត

បើកបរគ្មានការអធ្យាស្រ័យគ្នា បុកគ្នាពេញទំហឹង រងការខូចខាត

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021