CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

គណៈបញ្ជាការឯកភាពខណ្ឌចំការមន ឆ្មក់បង្ក្រាបទីតាំង អ៉ីធើណែត ភ្នាល់បាល់ មួយកន្លែង

  • ដោយ: TV9 News New
  • | October 10, 2022
  • | 2:54 pm
គណៈបញ្ជាការឯកភាពខណ្ឌចំការមន ឆ្មក់បង្ក្រាបទីតាំង អ៉ីធើណែត ភ្នាល់បាល់ មួយកន្លែង

ដោយ រតនា

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះឆ្មុកបង្ក្រាប់ទីតាំង អ៉ីធើណែត អនឡាញ មានបង្កប់ល្បែងស៉ីសងភ្នាល់បាល់ បាក្រាត មួយកន្លែង ត្រូវបានកម្លាងអាជ្ញាធរឃាត់ខ្លួនមនុស្ស២នាក់ និងដកហូតវត្ថុតាងមួយចំនួនដែលជាសម្ភារៈសម្រាប់ចាក់ភ្នាល់។

ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលា០៩ និង៣០យប់ថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០២២ ដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន មានការសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងសេវាអនឡាញ AA2888.Net ដែលស្ថិតនៅផ្ទះលេខ៥៩ ផ្លូវលេខ៤៣២ ភូមិ៤ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ររាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្រ្តីអាជ្ញាធរបានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប់ទីតាំង មានការផ្ដល់ព័ត៌មាន យ៉ាងច្បាស់ការថាទីតាំងនេះ នៅបន្តលួចលាក់បំរើសេវា អនឡាញ បង្កប់ល្បែងស៉ីសង ដោយផ្គើននិងប្រសាសន៍ របស់ថ្នាក់ដឹកនាំ។ ដូច្នេះកម្លាំងអាជ្ញាធរខណ្ឌចំការមន បានឆ្មុកចុះដល់ទីតាំងនេះបានពិនិត្យឃេីញថា ទីតាំង មានទទួលភ្នាល់លេងល្បែងស៊ីសង (បាក្រាត, ភ្នាល់ចាក់បាល់…) គ្រប់ប្រភេទ ដដែលមានសម្ភារៈបម្រេីសេវាអន់ឡាញខុសច្បាប់។

ក្រោយប្រតិបត្តិការកម្លាំងអាជ្ញាធរបានធ្វើការដកហូត សម្ភារៈ រួមមានៈ កុំព្យូទ័រ ០១ឈុត , លុយខ្មែរ ជិត៣លានរៀល , លុយដុល្លារ ជាង១០០០ដុល្លារ និងឃាត់មនុស្សជាបុគ្គលិកចំនួន ០២នាក់ ប្រគល់ទៅអោយប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលទំពូងទី២ ដេីម្បីអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់ ។ ចំណែកទីតាំងអាជ្ញាធរសម្រេចផ្អាកអាជីវកម្ម និងបិទទ្វារឃ្លុំបេទីតាំងជាបណ្ដោះអាសន្ន៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃឆ្នាំ២០២២នេះ មានបេក្ខជនប្រលងជាង១០០០នាក់ ជ្រើសរើសយកចំនួន១៧៦នាក់

ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃឆ្នាំ២០២២នេះ មានបេក្ខជនប្រលងជាង១០០០នាក់ ជ្រើសរើសយកចំនួន១៧៦នាក់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021