CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

គ.ជ.ប ស្នើអគ្គស្នងការនគរបាលជាតិជួយការពារសណ្តាប់ធ្នាប់ពេលចុះឈ្មោះបោះឆ្នោត

  • ដោយ: TV9 News New
  • | October 10, 2022
  • | 3:04 pm
គ.ជ.ប ស្នើអគ្គស្នងការនគរបាលជាតិជួយការពារសណ្តាប់ធ្នាប់ពេលចុះឈ្មោះបោះឆ្នោត

អត្ថបទ÷ជួន បូណា និង រូប

ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឱ្យដឹងថា គ.ជ.ប បានស្នើសុំកិច្ចសហការពីអគ្គស្នងការនគរបាលជាតិ ដើម្បីឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយក្នុងឆ្នាំ២០២២នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខល្អប្រសើរ និងសុវត្ថិភាពសង្គម ចៀសផុតពីការរំខានអុកឡុក ការបំភិតបំភ័យ ការគំរាមកំហែង និងគ្មានអំពើហិង្សាផ្សេងៗ។


ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នឹងចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូឆ្នាំ២០២២។ ការចុះឈ្មោះបោះឆ្នោត មានគោលដៅ ដើម្បីធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់តាមច្បាប់ តាមរយៈការកសាងឱ្យបាននូវបញ្ជីបោះឆ្នោត ដែលមានភាពពេញលេញ ត្រឹមត្រូវ មានបច្ចុប្បន្នភាព និងប្រកបដោយសុវត្ថិភាព។ ជាមួយគ្នានេះ បញ្ជីបោះឆ្នោតឆ្នាំ២០២២ នឹងត្រូវប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងត្រូវធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។


ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅព្រឹកថ្ងៃទី១០ ខែតុលា ឯកឧត្តម ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា ក្នុងពេលចុះឈ្មោះបោះឆ្នោតនេះ គ.ជ.ប ក៏បានដាក់ចេញវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតផងដែរ។


សូមបញ្ជាក់ថា ក្នុងពេលធ្វើបច្ចុប្បន្នភាពទៅលើបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ គ.ជ.ប គ្រោងលុបឈ្មោះអ្នកបោះឆ្នោតជាង១០ម៉ឺននាក់ ខណៈអ្នកចុះឈ្មោះថ្មីប៉ាន់ប្រមាណជាង៤០ម៉ឺននាក់ សំដៅលើប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ១៨ឆ្នាំ និងមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ព្រមទាំងអ្នកដែលបានផ្លាស់លំនៅ ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ហើយចង់ចុះឈ្មោះបោះឆ្នោតថ្មីនៅកន្លែងបច្ចុប្បន្នដែលខ្លួនកំពុងរស់នៅ។
ដោយឡែក ការលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជី សំដៅលើអ្នកទទួលមរណភាព និងអ្នកដែលត្រូវបានដកសិទ្ធិបោះឆ្នោតបណ្តោះអាសន្ន៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
បញ្ជូនខ្លួន ជនជាតិចិនម្នាក់ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើសបម្រុងនាំគ្រឿងញៀនជាង១គីឡូក្រាមទៅប្រទេសថៃ

បញ្ជូនខ្លួន ជនជាតិចិនម្នាក់ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើសបម្រុងនាំគ្រឿងញៀនជាង១គីឡូក្រាមទៅប្រទេសថៃ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021