ដោយ រតនា
ភ្នំពេញ៖កង់បីឥណ្ឌាមួយគ្រឿង បើកបរក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលបុករថយន្តម៉ាក Toyota Prius ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតត្រង់ចំណុចផ្លូវបែកជាបួន។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២ និង ២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ តាមបណ្ដោយផ្លូវ ២២១ កែងផ្លូវ ១២២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា៖ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BR-2500 ធ្វេីដំណេីរដោយបុរស៣ នាក់តាមបណ្តោយផ្លូវ២២១ ទិសដៅពីជេីងទៅត្បូង។

លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុកែងផ្លូវ ១២២ ក៏ស្រាប់តែមានកង់បីឥណ្ឌា ពណ៌ខៀវពាក់ស្លាកលេខត្បូងឃ្មុំ1F-9933 ធ្វើដំណើរដោយបុរសពីរនាក់តាមបណ្ដោយផ្លូវ១២២ ទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនមិនប្រយ័ត្នផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តពេញទំហឹង បណ្តាលរថយន្តរងការខូចខាចំផ្នែងចំហៀងខាងឆ្វេងធ្ងន់ធ្ងរ។ ចំណែកឯកង់បីឥណ្ឌារងការខូចខាតផ្នែកខាងមុខបាក់កង់ធ្វេីដំណេីរទៅមុខលែងរួច។

បន្ទាប់ពីកេីតហេតុភាគីទាំងសងខាងបានចុះមកធ្វេីការសម្របសម្រួលគ្នា ក៏បានទាស់ពាក្យសម្តីតឹងសសៃរកដាក់គ្នាមួយប្រាវ ធ្វេីអោយផ្ញាក់ផ្អេីលដល់កម្លាំងសម្ថកិច្ចមូលដ្ឋានចុះមកធ្វេីការវាស់វែង ហេីយយកកង់បីឥណ្ឌា និងរថយន្តអែបចិញ្ចេីមផ្លូវដេីម្បីងាយស្រួយចរចារគ្នាផងដែរ។

ក្រោយពេលកេីតហេតុសម្ថកិច្ចជំនាញបានធ្វេីការវាស់វែង រួចបានយករថយន្ត និងកង់បីឥណ្ឌាទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌទួលគោកដេីម្បីរងចាំធ្វេីការដោះស្រាយគ្នានៅពេលក្រោយ៕