CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

បើកបរម៉ូតូលឿនដូចហោះ ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលមកបុកកង់បី ឥណ្ឌា បណ្តាលអោយ រងការខូចខាតយ៉ាងដំណំ

  • ដោយ: TV9 News New
  • | October 13, 2022
  • | 3:02 pm
បើកបរម៉ូតូលឿនដូចហោះ ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលមកបុកកង់បី ឥណ្ឌា បណ្តាលអោយ រងការខូចខាតយ៉ាងដំណំ
ដោយ រតនា
 ភ្នំពេញ៖  យុវជន ចំនូន២  នាក់ជិះម៉ូតូម៉ាក Honda PCX  ក្នុងល្បឿនលឿន ដល់ស្តុបមិនបង្អង់ជ្រុលបុកកង់បីឥណ្ដាចំពីចំហៀងខាងឆ្វេងពេញទំហឹងក្រឡាប់កង់បីជាច្រេីនជុំកិនបុរសនារីជនជាតិជាភ្ញៀវបណ្តាលអោយរងរបួសស្រាល។
ហេតុការណ៍មួយនេះកេីតឡេីងនៅវេលាម៉ោង២ និង១០ នាទីរំលងអាធាត្រុឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ តាមបណ្តោយផ្លូវមហាវិថីព្រះមុ ន្នីវង្ស កែងផ្លូវមហាវិថីព្រះសីហនុ ចំនុចស្តុបពេទ្យចិន សង្កាត់ ចតុមុខ ខណ្ឌដូនពេញ ។
យោងតាមប្រភពពត៌មានពីកន្លែងកេីតហេតុបានអោយដឹងថា៖ មុនកេីតហេតុគេឃេីញកង់បីឥណ្ឌា ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ រួមដំណេីរមានបុរសនារីជនជាតិ២ នាក់ជាភ្ញៀវ តាមបណ្តោយផ្លូវមហាវិថីព្រះមុន្នីវង្ស ទិសដៅពីជេីងទៅត្បូង។
លុះពេលធ្វេីដំណេីរមកដល់ចំណុចស្តុបពេទ្យចិន កង់បីក៏បានបត់ឆ្វេងទៅផ្លូវមហាវិថីព្រះសីហនុដល់ពាក់កណ្តាលផ្លូវ ក៏ស្រាប់តែមានយុវជនចំនួន២ នាក់ជីះម៉ូតូម៉ាក HONDA  PCX  ពាក់ស្លាកលេខភ្នំពេញ ធ្វេីដំណេីរតាមបណ្តោយផ្លូវមហាវិថីព្រះសីហនុ ទិសដៅពីកេីតលិច ក្នុងស្ថានភាពល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកកង់បីឥណ្ឌាចំពាក់កណ្តាលពេញទំហឹងបណ្តាលអោយកង់បីក្រឡាប់ជាច្រេីនជុំកិនបុរសនារីជនជាតិជាភ្ញៀវបណ្តាលអោយរងរបួសធ្ងន់ស្រាល ។ រីឯកង់បីរងការខូចខាតចំផ្នែកខាងក្រោយចំហៀងខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ។ ចំណែកឯម៉ូតូវិញទទួលរងការខូចខាតចំផ្នែកខាងមុខយ៉ាងដំណំផងដែរ។
បន្ទាប់ពីកេីតហេតុយុវជនជិះម៉ូតូបាននាំគ្នារត់គេចខ្លួនចេញពីកន្លែងកេីតហេតុតែត្រូវបានប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ ឃេីញសភាពបែបនេះក៏ជិះម៉ូតូដេញតាមចាប់បានយុវជនម្នាក់ដឹកយកមកកន្លែងកេីតហេតុវិញ ម្នាក់ទៀតរត់គេចខ្លួនទៅបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបាន ចុះមកទីតាំងកេីតហេតុហេីយបន្តរាយការណ៍ទៅសមត្ថកិច្ចជំនាញ មកធ្វេីការវាស់វែង យកម៉ូតូនិងកង់បីទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីរងចាំធ្វេីការដោះស្រាយគ្នានៅពេលក្រោយ៕
Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
បើកបររថយន្តក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុក រថយន្ត២គ្រឿងផ្សេងទៀត បណ្តាលឪ្យខូចខាតស្ទើរទាំងស្រុង

បើកបររថយន្តក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុក រថយន្ត២គ្រឿងផ្សេងទៀត បណ្តាលឪ្យខូចខាតស្ទើរទាំងស្រុង

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021