សហព័ន្ធពិភពលោកតំណាងឱ្យបុគ្គលិកសេវាសាធារណៈបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បុគ្គលិកសុខាភិបាលរហូតទៅដល់ 4,500 នាក់បានស្លាប់នៅក្នុងប្រទេសប្រេស៊ីលបន្ទាប់ពីបានឆ្លង COVID-19 ខណៈពេលកំពុងធ្វើការដើម្បីសង្គ្រោះជីវិតក្នុងអំឡុងពេលជំងឺរាតត្បាត។
បើយោងតាមសេវាសាធារណៈអន្តរជាតិ(PSI) ដែលមានទំនាក់ទំនងជាមួយអង្គការពលកម្មអន្តរជាតិ ក្នុងចំណោមជនរងគ្រោះខាងលើមានគិលានុបដ្ឋាយិកាចំនួន1,184នាក់ហើយ8នាក់ក្នុងចំណោម10នាក់ជាស្ត្រី។ការស្លាប់ត្រូវបានចុះបញ្ជីនៅចន្លោះខែមីនាឆ្នាំ2020និងខែធ្នូ ឆ្នាំ 2021 ។
គិតមកទល់ពេលនេះ ប្រេស៊ីលមានអ្នកស្លាប់ដោយសារCOVID-19 ចំនួន 687,026 នាក់ ជាប់ចំណាត់ថ្នាក់លេខ 2 លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប្រទេស មានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេទី3បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា, នេះបើយោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាលប្រេស៊ីល។ .
សូមជ្រាបថាPSI ប្រមូលផ្តុំសហជីពជាង 700 ដែលតំណាងឱ្យកម្មករ 30 លាននាក់ក្នុង154ប្រទេស ៕