ដោយ រតនា
ភ្នំពេញ៖ រថយន្ត ដឹកខ្សាច់មួយគ្រឿងបើកបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានរថយន្តស៊េរីទំនើបម៉ាក Ford Ranger បុកចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១ និង ៣០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ តាមបណ្ដោយផ្លូវជាតិលេខ ៦ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃេីញរថយន្តបែនដឹកខ្សាច់មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៦ ក្នុងទិសដៅពីត្បូងទៅជើង លុះពេលធ្វេីដំណេីរមកដល់ចំណុចកេីតហេតុរថយន្តបែនដឹកខ្សាច់បានបត់ឆ្វេងមិនបានប្រយ័ត្ន ក៏ស្រាប់តែមានរថយន្តស៊េរីទំនេីបម៉ាក Ford Ranger ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BF-7824 បានធ្វេីដំណេីរស្របទិសគ្នា អកសឺជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុករថយន្តបែនដឹកខ្សាច់ចំពីចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលអោយរថយន្តFord រេចង្កូតឡេីងទៅខាងលេីខឿនសួនច្បារទ្រូងផ្លូវជ្រុលទៅបុកបង្គោលផ្លាក់សញ្ញាចររាចរណ៍បាក់ត្រេតអស់ចំនួនមួយដេីម និងបណ្តាលអោយរថយន្តទទួលរងការខូចខាតចំផ្នែកខាងមុខខ្ទិចយ៉ាងដំណំ ដាច់កង់ខាងស្តាំចេញពីរថយន្តបែកពងកាពារសុវត្តិភាពចំនួន៤ ផងដែរ។ ចំណែកឯរថយន្តបែនដឹកខ្សាច់រងការខូចខាតចំផ្នែកខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ រីឯ
រថយន្តបែនដឹកខ្សាច់បន្ទាប់ពីកេីតហេតុបានលោតចុះពីលេីរថយន្តហេីយរត់គេចខ្លួនចេញទៅបាត់ស្រមោល។
ក្រោយពេលកេីតហេតុក៏មានវត្តមានរបស់កម្លាំងសម្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកេីតហេតុ ហេីយបន្តរាយការណ៍ទៅសម្ថកិច្ចជំនាញចុះមកធ្វេីការវាស់វែង និងបានស្ទូចយករថយន្តទាំងពីរទៅរក្សាទុកនៅករិយាល័យចររាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរងចាំធ្វេីការដោះស្រាយគ្នានៅពេលក្រោយ៕