CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

សម្តេចតេជោអរគុណដល់គ្រឹះស្ថាន មីក្រូហិរញ្ញាវត្ថុទាំងអស់ ដែលបានផ្តល់ការអនុគ្រោះដល់ប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារទឹកជំនន់

  • ដោយ: VAN DETH
  • | October 20, 2022
  • | 4:14 pm
សម្តេចតេជោអរគុណដល់គ្រឹះស្ថាន មីក្រូហិរញ្ញាវត្ថុទាំងអស់ ដែលបានផ្តល់ការអនុគ្រោះដល់ប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារទឹកជំនន់

ម៉ឹង កុសលុ ( ២០ ១០ ២០២២)

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់គ្រឹះស្ថាន មីក្រូហិរញ្ញាវត្ថុទាំងអស់ ដែលបានផ្តល់ការអនុគ្រោះដល់ប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារទឹកជំនន់ ដើម្បីសម្រួលដល់ការលំបាករបស់ប្អូនប្រជាពលរដ្ឋ។


ថ្លែងឱកាសអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត របស់សម្តេចជោ ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់គ្រឹះស្ថាន មីក្រូហិរញ្ញាវត្ថុ ដែលបានផ្តល់ការអនុគ្រោះដល់ប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារទឹកជំនន់ តាមរយៈនៃការពន្យាពេលសម្រាប់ការសង បន្ធូរបន្ថយអត្រាការប្រាក់ ឬតាមរយៈការរៀបចំឥណទានឡើងវិញ ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះ។


សម្តេចតេជោ ក៏បានអរគុណផងដែរចំពោះ ការដែលមិនទៅរឹបអូសផ្ទះសម្បែងដីធ្លីថែមទៀត តាមកិច្ចសន្យាដើមរបស់ពួកគាត់នោះ ខណៈដែលពួកគាត់កំពុងជួបប្រទះនៅបញ្ហាប្រឈមនេះ។


គួរជម្រាបថា ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍ជ្រោយចង្វា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អំពាវនាវដល់គ្រឹះស្ថាន មីក្រូហិរញ្ញាវត្ថុ ដើម្បីផ្តល់ការអនុគ្រោះដល់ប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារទឹកជំនន់ តាមរយៈនៃការពន្យាពេលសម្រាប់ការសង បន្ធូរបន្ថយអត្រាការប្រាក់ ឬតាមរយៈការរៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
សម្ដេចតេជោបញ្ជាក់ថា អគ្គិសនីកម្ពុជាមិនយកថ្លៃតចរន្តជូនពលរដ្ឋនៅតំបន់រុនតាឯកនិងពាក់ស្នែង

សម្ដេចតេជោបញ្ជាក់ថា អគ្គិសនីកម្ពុជាមិនយកថ្លៃតចរន្តជូនពលរដ្ឋនៅតំបន់រុនតាឯកនិងពាក់ស្នែង

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021