CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

សម្ដេចតេជោបញ្ជាក់ថា អគ្គិសនីកម្ពុជាមិនយកថ្លៃតចរន្តជូនពលរដ្ឋនៅតំបន់រុនតាឯកនិងពាក់ស្នែង

  • ដោយ: VAN DETH
  • | October 21, 2022
  • | 2:43 pm
សម្ដេចតេជោបញ្ជាក់ថា អគ្គិសនីកម្ពុជាមិនយកថ្លៃតចរន្តជូនពលរដ្ឋនៅតំបន់រុនតាឯកនិងពាក់ស្នែង

ម៉ឹងកុសល (២១ តុលា ២០២២)

អគ្គីសនីកម្ពុជាបានប្រកាសមិនយកថ្លៃតចរន្តអគ្គិសនីចូលផ្ទះពលរដ្ឋដែលរស់នៅក្នុងតំបន់រុនតាឯក និងពាក់ស្នែង ក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាប។ ការមិនយកថ្លៃតចរន្តអគ្គិសនីនេះគឺអាចធ្វើឲ្យពលរដ្ឋអាចចំណេញជាង ៣ម៉ឺនរហូតទៅដល់ជាង ៣លានរៀល។

សម្ដេចតេជោបញ្ជាក់ថា ការភ្ជាប់ចរន្តនេះគឺអគ្គិសនីកម្ពុជាអូសខ្សែត្រឹមមុខផ្ទះពលរដ្ខ ខណៈការតបណ្ដាញនៅក្នុងផ្ទះគឺជាបន្ទុករបស់ពលរដ្ឋ។
សម្តេចថ្លែងថា៖ «ភ្ជាប់អគ្គិសនីដល់របងផ្ទះអត់មានយកប្រាក់ទេ តែចាប់ពីកន្លែងហ្នឹង (របងផ្ទះ) ចូលដល់ក្នុងផ្ទះ ទាំងខ្សែភ្លើង ទាំងអំពូលភ្លើង យើងចេញលុយខ្លួនឯង»។ការមិនយកថ្លៃចរន្តនេះគឺអគ្គិសនីកម្ពុជាទទួលបន្ទុកចំណាយប្រមាណជាង ៦លានដុល្លារ។សម្ដេចតេជោថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយនឹងពលរដ្ឋនៅតំបន់រុនតាឯកព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២។


គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូង នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ មានប្រជាពលរដ្ឋសរុបចំនួន ៩១៣៤គ្រួសារហើយ ដែលបានមកចាប់ឆ្នោតទៅរស់នៅតំបន់រុនតាឯក ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតក្នុងភូមិពាក់ស្នែងចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។


បច្ចុប្បន្ននេះ មានពលរដ្ឋចំនួន ៥៨៦៥គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋាននៅតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងទទួលសំណងពីរាជរដ្ឋាភិបាលទៅរស់នៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
រដ្ឋមន្រ្តីក្រសួងសាធារណការបន្តស្នើឱ្យក្រុមហ៊ុនពន្លឿនការស្ថាបនាផ្លូវជាតិលេខ២និងលេខ២២ ឱ្យបានឆាប់រួចរាល់

រដ្ឋមន្រ្តីក្រសួងសាធារណការបន្តស្នើឱ្យក្រុមហ៊ុនពន្លឿនការស្ថាបនាផ្លូវជាតិលេខ២និងលេខ២២ ឱ្យបានឆាប់រួចរាល់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021