CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

យ៉ាងហោចណាស់មនុស្ស ១៣ នាក់បានស្លាប់ក្នុងការវាយប្រហារភេរវកម្មលើទីសក្ការបូជាអ៊ីរ៉ង់

  • ដោយ: TV9 News New
  • | October 27, 2022
  • | 5:11 pm
យ៉ាងហោចណាស់មនុស្ស ១៣ នាក់បានស្លាប់ក្នុងការវាយប្រហារភេរវកម្មលើទីសក្ការបូជាអ៊ីរ៉ង់

អាជ្ញាធរអ៊ីរ៉ង់បាននិយាយថា យ៉ាងហោចណាស់មនុស្ស 13 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើទីសក្ការបូជាមូស្លីមនិកាយស៊ីអ៊ីតក្នុងទីក្រុង Shiraz ភាគខាងត្បូងប្រទេសអ៊ីរ៉ង់។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានដកស្រង់សម្តីមន្ត្រីដែលនិយាយថា ភេរវករប្រដាប់អាវុធបានបើកការបាញ់ប្រហារទៅលើមនុស្សនៅខាងក្នុងទីសក្ការបូជា Shah Cheragh កាលពីថ្ងៃពុធ។


នៅពេលរសៀលកន្លែងធម្មយាត្រានេះមានមនុស្សច្រើនកុះករដោយអ្នកគោរពបូជា។ រដ្ឋមន្ត្រីមហាផ្ទៃលោក Ahmad Vahidi បាននិយាយថា ការវាយប្រហារនេះបានបណ្តាលឲ្យមនុស្សយ៉ាងហោច ១៣ នាក់ស្លាប់។
ទីភ្នាក់ងារព័ត៌មានរដ្ឋមួយបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស 15 នាក់បានស្លាប់ក្នុងនោះមានកុមារ 2 នាក់ និង 19 នាក់ផ្សេងទៀតបានរងរបួស។

ក្រោយមានហេតុការណ៍ខាងលើ ទីសក្ការៈបូជាត្រូវបានបិទ។ប្រធានាធិបតី Ebrahim Raisi បានចេញសេចក្តីថ្លែងការណ៍មួយ និងសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ។លោកបានថ្កោលទោសការវាយប្រហារដោយនិយាយថាអ៊ីរ៉ង់នឹងឆ្លើយតប។ទីភ្នាក់ងារព័ត៌មាន Amaq ដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បាននិយាយថា ក្រុមនេះបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ វាបាននិយាយថាការវាយប្រហារនេះត្រូវបានធ្វើឡើងប្រឆាំងនឹងពួកអ្នកបះបោរឬអ្នកកាន់សាសនាអ៊ិស្លាមនិកាយស៊ីអ៊ីត៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
មេដឹកនាំចិនបង្ហាញឆន្ទៈធ្វើការជាមួយសហរដ្ឋអាមេរិកដើម្បីផលប្រយោជន៍ទៅវិញទៅមក

មេដឹកនាំចិនបង្ហាញឆន្ទៈធ្វើការជាមួយសហរដ្ឋអាមេរិកដើម្បីផលប្រយោជន៍ទៅវិញទៅមក

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021