CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

មេដឹកនាំចិនបង្ហាញឆន្ទៈធ្វើការជាមួយសហរដ្ឋអាមេរិកដើម្បីផលប្រយោជន៍ទៅវិញទៅមក

  • ដោយ: TV9 News New
  • | October 27, 2022
  • | 5:34 pm
មេដឹកនាំចិនបង្ហាញឆន្ទៈធ្វើការជាមួយសហរដ្ឋអាមេរិកដើម្បីផលប្រយោជន៍ទៅវិញទៅមក

ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកមធ្យោបាយដែលអាចផ្ដល់ផលប្រយោជន៍ដល់ភាគីទាំងសងខាង។


លោក ស៊ី បានថ្លែងសារក្នុងព្រឹត្តិការណ៍មួយរបស់គណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងសហរដ្ឋអាមេរិក-ចិនកាលពីថ្ងៃពុធថា ក្នុងនាមជាមហាអំណាចធំៗ ប្រទេសចិននិងសហរដ្ឋអាមេរិកគួរតែពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដើម្បីជួយផ្តល់ស្ថិរភាពដល់ពិភពលោក។


គួររំលឹកផងដែរថា ប្រទេសទាំងពីរមានជម្លោះលើគោលនយោបាយរបស់ចិនចំពោះតៃវ៉ាន់ ទំនាក់ទំនងរបស់ចិនជាមួយរុស្ស៊ី និងថ្មីៗនេះ កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការរារាំងក្រុមហ៊ុន semiconductor របស់ខ្លួនលក់បច្ចេកវិទ្យាទៅឱ្យក្រុមហ៊ុនចិន។


ថ្មីៗនេះ ប្រទេសចិនបានខឹងសម្បារនឹងដំណើរទស្សនកិច្ចជាច្រើនរបស់សមាជិកសភាអាមេរិកទៅកាន់កោះតៃវ៉ាន់។ ប្រទេសចិនបាននិយាយថា សហរដ្ឋអាមេរិកកំពុងបញ្ជូន “សញ្ញាគ្រោះថ្នាក់” នៅលើកោះស្វយ័ត ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន។លោកស៊ី ដែលទើបតែក្ដាប់អំណាចជាប្រវត្តិសាស្ដ្រជាមេដឹកនាំបក្សកុម្មុយនិស្តក្នុងអាណត្តិទី៣ បានស្តីបន្ទោសការជ្រៀតជ្រែកពីបរទេសលើតៃវ៉ាន់ ហើយថ្មីៗនេះបាននិយាយថា ប្រទេសចិននឹងមិនបោះបង់សិទ្ធិប្រើប្រាស់កម្លាំងឡើយ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន កាលពីថ្ងៃពុធ បាននិយាយថា សហរដ្ឋអាមេរិកមិនបង្កជម្លោះជាមួយប្រទេសចិនទេ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
ផ្លែមៀនស្រស់កម្ពុជាអាចនាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការហើយ

ផ្លែមៀនស្រស់កម្ពុជាអាចនាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការហើយ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021