CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ចម្លាក់តោចំនួន២នឹងអាចឈរបង្ហាញសម្រស់ដាក់ភ្ញៀវទេសចរឡើងវិញនៅខាងមុខប្រាសាទអង្គរវត្តក្នុងពេលឆាប់ៗនេះ

  • ដោយ: TV9 News New
  • | October 28, 2022
  • | 4:54 pm
ចម្លាក់តោចំនួន២នឹងអាចឈរបង្ហាញសម្រស់ដាក់ភ្ញៀវទេសចរឡើងវិញនៅខាងមុខប្រាសាទអង្គរវត្តក្នុងពេលឆាប់ៗនេះ

អត្ថបទ÷ជួន បូណា និងរូបភាព

MC ចម្លាក់តោចំនួន២ មានទម្ងន់ប្រមាណជាង៣តោន កម្ពស់ជាង២ម៉ែត្រ ដែលយកពីកំពង់ទឹករបស់ស្ពានហាលផ្នែកខាងជើង ផ្លូវចូលប្រាសាទអង្គរវត្តតាំងពីឆ្នាំ ១៩៩៧ យកមករក្សាទុកនៅអភិរក្សដ្ឋានអង្គរ បានធ្វើការជួសជុលពង្រឹងឡើងវិញ បានប្រមាណ៩៥ភាគរយហើយ ដោយក្រុមអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា។ក្រោយពីជួសជុលចម្លាក់តោទំាង២នេះរួច ក្រុមអ្នកជំនាញនឹងយកមកដាក់តំាងនៅទីតំាងដើមវិញ នៅពេលឆាប់ៗនេះ ដើម្បីបង្អួតសម្រស់នៅមុខច្រកចូលប្រាសាទអង្គរវត្តឱ្យកាន់តែស្រស់ស្អាត។

ក្រោយពីឃ្លាតចាកឆ្ងាយពីទីតាំងដើមរយៈពេលប្រមាណ ២៥ឆ្នាំកន្លងមក ចម្លាក់តោចំនួន២ ក្រោយពីបញ្ចប់ការងារជួសជុលរួចរាល់ អាជ្ញាធរជាតិអប្សរាត្រៀមយកទៅដាក់នៅទីតាំងដើមឡើង វិញ នៅដើមខែវិច្ឆិកា ឆ្នាំ ២០២២ខាងមុខ ដើម្បីរក្សាបាននូវទម្រង់ដើម លើកតម្លៃ និងបង្កើនសោភ័ណភាពកំពង់ទឹកស្ពានហាលរបស់ប្រាសាទអង្គរឡើងវិញ ក្រោយ ពីទីតាំងស្ពានហាលនេះជិតបញ្ចប់ការជួសជុល។


លោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា មាន ប្រសាសន៍ថា ក្រុមការងាររបស់លោកចាប់ផ្តើមជួសជុលចម្លាក់ទាំងនេះ កាលពីខែ មេសា ឆ្នាំ២០២២ រហូតដល់ ពេលនេះរយៈពេល៦ខែ។ មកដល់ពេលនេះ ចម្លាក់តោទាំងគូនេះ មានភាពរឹងមាំឡើងវិញហើយ ក្រោយបានបំពេញនូវកន្លែងខូចខាត និងបានបង់ថ្មមួយចំនួនដូចជា ជើងទម្រ ជើង ដងខ្លួន និងផ្នែកផ្សេងៗរបស់តោ ដែលចាំបាច់សម្រាប់ធានាភាពយូរអង្វែងរបស់តោ ជៀសវាងការខូចខាតបន្តទៀត។


លោកឡុង ណារី បានលើក ឡើងថា ចម្លាក់តោថ្មនេះ មុនការជួសជុលមានសភាពទ្រុឌ ទ្រោម បែកបាក់រូបរាងជាអន្លើនៅផ្នែកជើងទម្រ ជើង ទ្រូង និងផ្នែកខាងក្រោយជាដើម។ នៅសម័យបារាំង ចម្លាក់តោនេះ ត្រូវបានជួសជុលដោយប្រើស៊ីម៉ង់ត៍ និងដែកបិទភ្ជាប់ដើម្បីឱ្យមានលំនឹងអាចឈរបានប៉ុណ្ណោះ ប៉ុន្តែក្រោយមក វាក៏បានបែកបាក់ ជាបន្ត បន្ទាប់ទៅតាមអាយុកាលស៊ីម៉ងត៍។


សំឡេង៖ដំបូងឡើយយើងមានព្រួយបារម្ភក្នុងការងារជួសជុលដែរ ព្រោះវាខ្ទេចខ្ទីខ្លាំងពេក មកដល់សព្វថ្ងៃនេះពេលយើងធ្វើបានរូបតោ ឈរបានមាំទាំហើយ យើងមាន ការសប្បាយរីករាយ ហើយសង្ឃឹមថា យើងយកទៅដាក់នៅកន្លែងដើមវិញ ហើយតោបានទៅកន្លែងដើមវិញហាក់មានសេរីភាព យើងដាក់នៅ មុខអង្គរ យើងធ្វើតោហ្នឹងបានទៅដាក់កន្លែងដើមវិញយើងមានសន្តិភាពហើយ អរគុណសន្តិភាព ដែលយើងអាចជួសជុលតោវិញបានទៅដាក់កន្លែងដើម។
លោកឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានបញ្ជាក់ថា ក្នុងការជួសជុល ក្រុមការ ងារក៏បានប្រើបច្ចេកទេសជួសជុលសមស្រប ទៅតាមបទដ្ឋានដែលអាចធានាបាននូវលក្ខណៈដើម និងសុវត្ថិ ភាពយូរអង្វែងនៃចម្លាក់។ រីឯបច្ចេកទេស និងការជួសជុល ក៏ត្រូវបានទទួលស្គាល់ដោយអ្នកជំនាញការអាដហុកផងដែរ៕

Share63Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
លោក ពូទីន៖ “ពិភពលោកប្រឈមមុខនឹងទសវត្សរ៍ដ៏គ្រោះថ្នាក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២”

លោក ពូទីន៖ “ពិភពលោកប្រឈមមុខនឹងទសវត្សរ៍ដ៏គ្រោះថ្នាក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២”

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021