CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

របាយការណ៍៖កុមារជាង150លាននាក់នៅទ្វីបអាហ្រ្វិករងទុក្ខពីភាពក្រីក្រ គ្រោះមហន្តរាយអាកាសធាតុ

  • ដោយ: TV9 News New
  • | October 28, 2022
  • | 5:19 pm
របាយការណ៍៖កុមារជាង150លាននាក់នៅទ្វីបអាហ្រ្វិករងទុក្ខពីភាពក្រីក្រ គ្រោះមហន្តរាយអាកាសធាតុ

អង្គការសង្គ្រោះកុមារ Save the Childrenបានឱ្យដឹងនៅក្នុងរបាយការណ៍មួយរបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថាកុមារជាង 150 លាននាក់នៅទូទាំងទ្វីបអាហ្រ្វិកខាងកើត និងខាងត្បូងត្រូវបានរងទុក្ខដោយភាពក្រីក្រ និងគ្រោះមហន្តរាយអាកាសធាតុ។


បើតាមរបាយការណ៍ខាងលើស៊ូដង់ខាងត្បូងជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីប្រទេសនៅអាហ្រ្វិកខាងកើតនិងខាងត្បូងដែលប្រឈមមុខនឹងការគំរាមកំហែងទ្វេរដងដោយមានកុមារចំនួន87% រងផលប៉ះពាល់ បន្ទាប់មកគឺម៉ូសំប៊ិក80%និងម៉ាដាហ្គាស្ការ73%។


Save the Children បានព្រមានថា ប្រសិនបើវិបត្តិអាកាសធាតុ និងវិសមភាពមិនត្រូវបានដោះស្រាយជាបន្ទាន់នោះទេ ភាពញឹកញាប់ និងភាពធ្ងន់ធ្ងរនៃវិបត្តិមនុស្សធម៌ និងតម្លៃនៃការរស់នៅបន្តកើនឡើងខ្ពស់។លោកស្រីYvonne Arunga នាយកគ្រប់គ្រងអង្គការ Save the Childrenប្រចាំនៅប្រទេសកេនយ៉ានិង ម៉ាដាហ្គាស្ការបាននិយាយថា “ភាពអាសន្នផ្នែកអាកាសធាតុ និងវិសមភាពមិនអាចដោះស្រាយដោយប្រទេសណាមួយតែឯងបានទេ ពីព្រោះពួកគេមានទំនាក់ទំនងនឹងគ្នា”។


លោកបាននិយាយថា៖”វិបត្តិទាំងនេះជំរុញឱ្យមនុស្សផុងកាន់តែជ្រៅទៅក្នុងភាពក្រីក្រ ហើយធ្វើឱ្យមនុស្សរាប់លាននាក់កាន់តែងាយរងគ្រោះដោយគ្រោះទឹកជំនន់ឬគ្រោះរាំងស្ងួតនាពេលអនាគត”។
នៅក្នុងប្រទេសកេនយ៉ា កុមារយ៉ាងហោចណាស់16.3 លាននាក់ឬ67% នៃកុមាររបស់ប្រទេសនេះ កំពុងរស់នៅរងទុក្ខដោយសារភាពក្រីក្រនិងគ្រោះអាសន្នអាកាសធាតុ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
ការជាន់គ្នាស្លាប់ក្នុងពិធីបុណ្យ Halloween របស់កូរ៉េខាងត្បូង កើនដល់ ១៥៤នាក់

ការជាន់គ្នាស្លាប់ក្នុងពិធីបុណ្យ Halloween របស់កូរ៉េខាងត្បូង កើនដល់ ១៥៤នាក់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021