CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ការជាន់គ្នាស្លាប់ក្នុងពិធីបុណ្យ Halloween របស់កូរ៉េខាងត្បូង កើនដល់ ១៥៤នាក់

  • ដោយ: VAN DETH
  • | October 31, 2022
  • | 12:05 pm
ការជាន់គ្នាស្លាប់ក្នុងពិធីបុណ្យ Halloween របស់កូរ៉េខាងត្បូង កើនដល់ ១៥៤នាក់

រដ្ឋធានីសេអ៊ូល៖ រហូតមកដល់ពេលនេះ ចំនួនអ្នកបាត់បង់ជីវិត នៅក្នុងការប្រជ្រៀត ជាន់គ្នាស្លាប់ នៅក្នុងពិធីហាលឡូវីន (Halloween) នៅកូរ៉េខាងត្បូង បានកើនដល់១៥៤នាក់ ហើយក្នុងនោះមានជនបរទេសចំនួន២៦នាក់ផងដែរ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុងហាប់ (Yonhap News Agency) បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣១ ខែតុលា ថា ក្រុមមន្រ្ដីកូរ៉េខាងត្បូង កាលពីព្រឹក ថ្ងៃចន្ទ បានអះអាង ថា ចំនួនអ្នកស្លាប់ នៅក្នុងការប្រជ្រៀងគ្នា នៅក្នុងពិធីបុណ្យ Halloween) បានកើនដល់ ១៥៤នាក់ រួមទាំងជនបរទេសចំនួន២៦នាក់ផងដែរ។ រីឯជនរងរបួសទាំងនោះ រួមមាន ចំនួន៣៣ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង ចំនួន១១៦នាក់ រងរបួសស្រាល។

លោក យូន ស៊ុកយូល (Yoon Suk-yeol) ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសពីការកាន់ទុក្ខ នៅទូទាំងប្រទេស ក្រោយពេលមានហេតុការណ៍ដ៏រន្ធត់ ស្លាប់មនុស្សជាង១៥០នាក់ នៅក្នុងតំបន់កម្សាន្ត នាពេលរាត្រី Itaewon រដ្ឋធានី កូរ៉េខាងត្បូង។

ប្រធានាធិបតីកូរ៉េខាងត្បូង បានសន្យា ជំរុញឲ្យមានការស៊ើបអង្កេតយ៉ាងល្អិតល្អន់ ក្រោយមានមនុស្សស្លាប់ យ៉ាងតិច១៥៤នាក់ នៅក្នុងអំឡុងពិធីបុណ្យ Halloween ខណៈហ្វូងមនុស្សបានធ្វើដំណើរ ឆ្លងកាត់ផ្លូវតូចចង្អៀត នៅក្នុងតំបន់កម្សាន្ត នាពេលរាត្រី ស្ថិតក្នុងទីក្រុងសេអ៊ូល។ មេដឹកនាំប្រទេសអាស៊ីបូព៌ាមួយនេះ បានប្រកាសដាក់ឲ្យប្រទេសជាតិទាំងមូល ស្ថិតក្នុងការកាន់ទុក្ខ។


បណ្ដាញផ្សព្វផ្សាយ ក្នុងស្រុក បានរាយការណ៍ ថា មានមនុស្ស ប្រមាណ ១០០ ០០០នាក់ បានប្រមូលផ្ដុំគ្នា នៅក្នុងតំបន់កម្សាន្ដ Itaewon កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍មុន ដោយសារការបញ្ចប់នូវការរក្សាគម្លាតសង្គម ការពាក់ម៉ាស់ និង ច្បាប់ផ្សេងៗទៀត ពាក់ព័ន្ធនឹងការប្រឆាំងនឹងកូវីដ ដើម្បីអនុញ្ញតឲ្យមានពិធីបុណ្យ Halloween ។

ជាមួយគ្នានេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីថ្ងៃអាទិត្យ បានផ្ញើសារចូលរួមរំលែកទុក្ខ ទៅជូនប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ជុំវិញសោកនាដកម្មមនុស្សជាន់គ្នាស្លាប់ និង របួសជាច្រើននាក់ នៅកណ្តាល រដ្ឋធានីសេអ៊ូល។ នៅក្នុងឧបទ្ទវហេតុនោះ ក៏មានជនជាតិចិន៤នាក់ផងដែរ។

បើតាមតួលេខចុងក្រោយ ពីអាជ្ញាធរកូរ៉េខាងត្បូង បានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនដល់យ៉ាងហោចណស់ ១៥៣នាក់ និង ៨២នាក់រងរបួស ដោយក្នុងនោះមាន១៩នាក់របួសធ្ងន់។ នៅក្នុងចំណោមអ្នកបាត់បង់ជីវិត មានជនបរទេស ចំនួនបានកើន២៦នាក់ រួមមាន ជនជាតិចិន៤នាក់, អ៊ីរ៉ង់ចំនួន៤នាក់, រុស្ស៉ី ចំនួន៣នាក់, អាមេរិក ម្នាក់, បារាំងម្នាក់, អូស្រ្តាលីម្នាក់, វៀតណាម ម្នាក់, អ៊ូសបេគីស្ថាន១នាក់, ន័រវែសម្នាក់, កាហ្សាក់ស្ថានម្នាក់, ស្រីលង្កាម្នាក់, ថៃម្នាក់, និង អូស្រ្តាលីម្នាក់ ខណៈជនបរទេសខ្លះទៀត មិនទាន់ស្គាល់អត្តសញ្ញា៕

 

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
រថយន្តស៊េរីទំនេីប Rolls  Royse បើកបរមិនប្រយ័ត្នប៉ះជាមួយរថយន្តមួយគ្រឿងរងការខូចខាត

រថយន្តស៊េរីទំនេីប Rolls Royse បើកបរមិនប្រយ័ត្នប៉ះជាមួយរថយន្តមួយគ្រឿងរងការខូចខាត

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021