CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ក្រោយករណីគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចរកឃើញសារធាតុញៀនចំនួន២០០គីឡូ ក្នុងរថយន្តបង្ក

  • ដោយ: VAN DETH
  • | November 14, 2022
  • | 10:01 am
ក្រោយករណីគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចរកឃើញសារធាតុញៀនចំនួន២០០គីឡូ ក្នុងរថយន្តបង្ក
ដោយ រតនា
ភ្នំពេញ៖ ក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត  និងមានការសង្ស័យ សមត្ថកិច្ចដាក់កម្លាំងឆែករថយន្តដែលមានផ្លាកលេខខេមរភូមិន្ទដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ បុករះទៅលើរថយន្ត២គ្រឿង រកឃើញមានកេសឡាំង មានបិតស្កុតជុំវិញ ចំនួន០៦កេស សង្ស័យជាសារធាតុញៀន ត្រូវបានដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវជាបន្ត។
ករណីនេះផងដែរលោកវរៈសេនីយ៍ទោ ឡូ ភារម្យ អធិការរងទទួលផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថាក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងដែលពាក់ស្លាកលេខខេមរៈភូមិន្ទបានបុកជាមួយនឹងរថយន្តពីរគ្រឿងទៀតកម្លាំងជំនាញបានចុះទៅដល់ទីតាំងកើតហេតុ ពិនិត្យឃើញថាមានសារភាពញៀនពេលនោះកម្លាំងមូលដ្ឋានបានទំនាក់ទំនងជាមួយនឹងការិយាល័យជំនាញ បានចុះមកត្រួតពិនិត្យ និងដកហូតបានសារធាតុញៀនចំនួន២០០គីឡូក្រាម។ ចំណែកម្ចាស់រថយន្តរងគ្រោះទាំង២គ្រឿង បានយករថយន្តទៅជួសជុលដោយខ្លួនឯង ព្រោះមិនចង់វែងឆ្ងាយ។
គួរបញ្ជាក់ផងដែកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តបង្កម៉ាក IZUSU Hi-Lander ពណ៌ទ្រេអ៉ី ពាក់ផ្លាកលេខខេមរភូមិន្ទ02 2-1415 បើកបរដោយបុរសម្នាក់ រួមដំណើរដោយបុរសម្នាក់ទៀត បានបើកបរក្នុងល្បឿនលឿន ទៅបុករថយន្តពីរគ្រឿងរងការខូចខាត ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ទល់មុខសំណង់លំនៅដ្ឋានវាលស្បូវ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីភាគីរងគ្រោះ ដែលជាម្ចាស់រថយន្ត តូយូតាព្រូស ពណ៌ស ដែលមានផ្លាកលេខ ភ្នំពេញ2AL-1235 បានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានធ្វើដំណើរឆ្លងផ្លូវ ចេញពីក្លោងទ្វារសំណង់លំនៅដ្ឋានវាលស្បូវឆ្លងទៅផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច គោលបំណងទៅភ្នំពេញ ស្រាប់តែត្រូវរថយន្តបង្កបើកបរក្នុងល្បឿនមកបុករថយន្តរបស់ខ្លួនពេញទំហឹង បណ្តាលឲ្យខូចខាតផ្នែកខាងឆ្វេង តែសំណាងល្អមិនរងរបួស។
បន្ថែមទៀតនោះ ភាគីរងគ្រោះម្នាក់ទៀត ដែលបើកបររថយន្ត CR-V ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2H-7699 រួមដំណើរជាមួយជនបរទេសប្រុសស្រី២នាក់ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច តាមពីក្រោយរថយន្តរងគ្រោះទី១ ក្នុងទិសដៅស្របទិសគ្នា គោលបំណងទៅភ្នំពេញ ដូចគ្នា លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្តបង្ក បើកបរលឿន ក្នុងទិសដៅពីលិចមកកើត បញ្ជ្រាសទិសគ្នា រេចង្កូតទៅបុករថយន្តព្រូសពេញទំហឹង ភ័យពេកខ្លួនបានបួងចង្កូតមកស្តាំ តែមិនផុត ត្រូវរថយន្តបង្កបុកចំពីមុខផ្នែកខាងឆ្វេង បណ្តាលឲ្យរងការខូចខាត។ ភ្លាមៗនោះខ្លួនបានព្យាយាមឃាត់ម្ចាស់រថយន្តបង្ក ឲ្យទទួលខុសត្រូវ តែភាគីបង្កមិនខ្វល់ នាំគ្នាចុះពីរថយន្ត រត់គេចខ្លួនបាត់៕
Share63Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
សម្តេចតេជោ បានបញ្ជាក់ថា អាស៊ានមិនធ្វើការបម្រើឱ្យរុស្សី ឬ អ៊ុយ ក្រែន នោះទេ

សម្តេចតេជោ បានបញ្ជាក់ថា អាស៊ានមិនធ្វើការបម្រើឱ្យរុស្សី ឬ អ៊ុយ ក្រែន នោះទេ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021