ការផ្ទុះមួយបានវាយប្រហារកន្លែងទេសចរណ៍ដ៏ពេញនិយមមួយក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគី។រដ្ឋាភិបាលនិយាយថា មនុស្ស៦នាក់បានស្លាប់ និង៨១នាក់ផ្សេងទៀតបានរងរបួស ហើយការបំផ្ទុះនេះត្រូវបានចាត់ទុកថាជាការវាយប្រហារភេរវកម្ម។
ការបំផ្ទុះបានកើតឡើងនៅផ្លូវ Istiklal Avenue កាលពីថ្ងៃអាទិត្យ ខណៈពេលដែលតំបន់នេះមានភាពមមាញឹកដោយអ្នកដើរទិញឥវ៉ាន់។
មន្ត្រីរដ្ឋាភិបាលទួរគីបាននិយាយថា ផ្អែកលើរូបភាពតាមកាមេរ៉ា និងសាក្សីនៅកន្លែងកើតហេតុ ពួកគេសង្ស័យថាករណីនេះជាការវាយប្រហារភេរវកម្មប្រហែលជាធ្វើឡើងដោយស្ត្រីម្នាក់។
ប្រធានាធិបតី Recep Tayyip Erdogan បានសន្យាថានឹងធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ ដោយនិយាយថាជនល្មើសនឹងត្រូវផ្តន្ទាទោស។
ប្រទេសទួរគីមិនធ្លាប់ជួបឧប្បត្តិហេតុភេរវកម្មធំដុំណាមួយឡើយ ចាប់តាំងពីរដ្ឋាភិបាលបានរឹតបន្តឹងសន្តិសុខ បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់ក្នុងឆ្នាំ 2016៕