CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

មហាសេដ្ឋីរ៉ែអូស្ដ្រាលីចាប់ផ្តើមមូលនិធិ២៥ពាន់លានដុល្លារសម្រាប់ការកសាងអ៊ុយក្រែនឡើងវិញ

  • ដោយ: VAN DETH
  • | November 17, 2022
  • | 5:03 pm
មហាសេដ្ឋីរ៉ែអូស្ដ្រាលីចាប់ផ្តើមមូលនិធិ២៥ពាន់លានដុល្លារសម្រាប់ការកសាងអ៊ុយក្រែនឡើងវិញ

មហាសេដ្ឋីរ៉ែអូស្ត្រាលី លោក Andrew Forrest បានចាប់ផ្តើមមូលនិធិមួយ ដែលត្រូវបានគេរំពឹងថាមានតម្លៃយ៉ាងហោចណាស់២៥ពាន់លានដុល្លារ ដើម្បីជួយកសាងអ៊ុយក្រែនឡើងវិញ ដែលបាននិងកំពុងហែកហួរដោយសង្រ្គាម។លោក Forrest និងភរិយាបានប្តេជ្ញាផ្ដល់មូលនិធិចំនួន៥០០លានដុល្លារដល់ ដែលអ្នករៀបចំកម្មវិធីនិយាយថាអាចកើនឡើងដល់១០០ពាន់លានដុល្លារ។


“គំនិតផ្តួចផ្តើមកំណើនបៃតងអ៊ុយក្រែន” គ្រោងនឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបឋម ដូចជាបណ្តាញថាមពល និងទូរគមនាគមន៍។ លោកប្រធានាធិបតី Zelensky បានស្វាគមន៍ចំពោះមូលនិធិនេះ។លោក Zelensky បាននិយាយថា៖ “យើងនឹងទាញយកអត្ថប្រយោជន៍ពីអ្វីដែលរុស្ស៊ីបានបំផ្លាញ ហើយអ្វីទាំងអស់នោះអាចត្រូវបានជំនួសដោយហេដ្ឋារចនាសម្ព័ន្ធបៃតង និងឌីជីថលទំនើបបំផុត”។


ម្ចាស់មូលនិធិនេះបាននិយាយថា លោកបានធ្វើការជាមួយលោក Larry Fink ដែលជាប្រធានក្រុមហ៊ុនវិនិយោគយក្ស BlackRock ហើយសង្ឃឹមថានឹងទទួលបានការគាំទ្រពីមូលនិធិទ្រព្យផ្សេងៗទៀត។ចាប់តាំងពីចាប់ផ្តើមការងារលើមូលនិធិនេះនៅដើមខែមីនា លោក Forrest បាននិយាយថា លោកបានពិភាក្សាអំពីផែនការនេះជាមួយមេដឹកនាំពិភពលោកមួយចំនួន រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ។


លោក Forrest បានប្រាប់កាសែត BBC ថា៖ “ប្រធានាធិបតីអ៊ុយក្រែនមើលឃើញថា វាជាឱកាសមួយដើម្បីជំនួសទាំងស្រុងនូវស្ថានីយ៍ថាមពលនុយក្លេអ៊ែរនិងធ្យូងថ្មចាស់ជាមួយនឹងថាមពលបៃតងថ្មី”។លោកបានបន្ថែមថា៖ “មូលនិធិអាចចាប់ផ្ដើមការងារក្នុងរដ្ឋធានីភ្លាមៗ នៅពេលដែលកងកម្លាំងរុស្ស៊ីត្រូវបានដកចេញ ពីទឹកដីកំណើតរបស់អ៊ុយក្រែន”៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
សមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយឆក់ការបូបបានសម្រេចរត់គេចខ្លួន២ម៉ោង

សមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយឆក់ការបូបបានសម្រេចរត់គេចខ្លួន២ម៉ោង

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021