CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

សមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយឆក់ការបូបបានសម្រេចរត់គេចខ្លួន២ម៉ោង

  • ដោយ: VAN DETH
  • | November 18, 2022
  • | 3:26 pm
សមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយឆក់ការបូបបានសម្រេចរត់គេចខ្លួន២ម៉ោង

ដោយៈចាន់តូ
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ធ្វេីសកម្មភាពឆក់ការបូបស្ពាយពីស្ត្រីម្នាក់បានសម្រេចកាលពីវេលាម៉ោង ០៧ និង១០ នាទីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នៅចំណុចស្ពានអាកាសចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហេីយព្យាយាមគេចខ្លួនបាន២ម៉ោងត្រូវបានសមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួន។

ជនរងគ្រោះឈ្មោះជ្រុន ស្រីង៉ា ភេទស្រីអាយុ២៨ឆ្នាំ មុខរបរពេទ្យ មានស្រុកកំណេីតនៅភូមិដេីមដូង ឃុំដេីមដូង ស្រុកអង្គជ័យ ខេត្តកំពត។ ជនសង្ស័យ:

ទី១ ឈ្មោះប្រាក់ សុខសេវី ភេទប្រុសអាយុ១៦ឆ្នាំ។
ទី២ឈ្មោះហា សុខហេង ភេទប្រុសអាយុ១៧ឆ្នាំ។

សំភារៈបាត់បង់មាន ខ្សែដៃមាសចំនួន ០១ខ្សែ ចញ្ជៀនមាស ០១វង្ស ក្រវិលផ្លាកទីន ចំនួន១គូរ និងប្រាក់រៀលចំនួន ៦០ម៉ឺនរៀល ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុគាត់បានជិះម៉ូតូចេញពីផ្ទះ បំណងទៅមន្ទីរពេទ្យកាលម៉ែត ធ្វេីដំណេីរតា មបណ្តោយមហាវិថីចោមចៅ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនង្ស័យម្នាក់ជិះម៉ូតូម៉ាក SUZUKI NEX មកពីក្រោយហេីយធ្វេីសកម្មភាពឆក់កាបូបស្ពាយបានស្រេចរួចគេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចកំណត់ស្លាកលេខម៉ូតូចំនួន ០២ គ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 1JT-8029 និង ភ្នំពេញ 1II-4208 ។ ក្រោយកើតហេតុរយៈពេល ប្រហែល ០២ ម៉ោងកំលាំង ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ។ ល្បាត ក៏ប្រទះឃើញម៉ូតូដែលមានភិនភាគខាងលើទេីបដេញ ឃាត់ខ្លួនបានចំនួន ០២នាក់ ។
ក្រោយសាកសួរ ជនសង្ស័យទាំង ០២នាក់នោះបានសារភាពថាពួកគេ និងបក្ខពួកប្រហែល១០នាក់ទៀតពិតជាបានធ្វើសកម្មភាព ឆក់កាបូបពីស្ត្រីម្នាក់នោះមែន រួចយកគ្រឿងអលង្ការទាំងនោះទៅលក់នៅផ្សារពោចិនតុង បានប្រាក់ចំនួន ១៣០០ ដុល្លារ ចែកគ្នាបានម្នាក់ចំនួន ១០០ ដុល្លារ ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ចោរ២នាក់ ប្លន់ប៉ះនារីក្លាហានមិនបានសម្រេច ត្រូវនាងស្រែកថាចោរៗ ភ័យពេកជិះរត់គេច ដោយប្រើកាំភ្លើងខ្យល់បាញ់ការពារខ្លួន

ចោរ២នាក់ ប្លន់ប៉ះនារីក្លាហានមិនបានសម្រេច ត្រូវនាងស្រែកថាចោរៗ ភ័យពេកជិះរត់គេច ដោយប្រើកាំភ្លើងខ្យល់បាញ់ការពារខ្លួន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021