CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ចោរ២នាក់ ប្លន់ប៉ះនារីក្លាហានមិនបានសម្រេច ត្រូវនាងស្រែកថាចោរៗ ភ័យពេកជិះរត់គេច ដោយប្រើកាំភ្លើងខ្យល់បាញ់ការពារខ្លួន

  • ដោយ: VAN DETH
  • | November 18, 2022
  • | 3:33 pm
ចោរ២នាក់ ប្លន់ប៉ះនារីក្លាហានមិនបានសម្រេច ត្រូវនាងស្រែកថាចោរៗ ភ័យពេកជិះរត់គេច ដោយប្រើកាំភ្លើងខ្យល់បាញ់ការពារខ្លួន

ដោយ រតនា

ភ្នំពេញ៖ យុវជនម្នាក់ ក្នុងចំណោមក្រុមអ្នកដឹកជញ្ជូន (E-get) បានរងរបួសត្រូវគ្រាប់កាំភ្លើង ខណៈព្យាយាមដេញតាមជនសង្ស័យ២នាក់ ក្រោយពីធ្វើសកម្មភាពប្លន់ម៉ូតូនិងទូរស័ព្ទដៃពីយុវតីម្នាក់ មិនបានសម្រេច រួចជិះរត់គេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយទីតាំងកើតហេតុស្ថិតនៅច្រកចេញចូលផ្ញើរម៉ូតូ សួនអ៊ីដេនហ្គាដេន ស្ថិតក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីយុវតីរងគ្រោះបានប្រាប់ក្រុមការងារ CNC អោយដឹងថា៖ មុនពេលកើតហេតុ នាងបានជិះម៉ូតូរបស់ខ្លួន ម៉ាកស្កូពី ពណ៌ប្រផេះ [ មិនទាន់កឹបផ្លាកលេខ ] ធ្វើដំណើរពីពោធិចិនតុងទៅកាន់សួនអ៊ីដេនហ្គាដេន ដើម្បីទទួលមិត្តភ័ក្តិចេញពីធ្វើការ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកក្បែរស្ងាត់ៗ រួចធ្វើសកម្មភាពប្លន់យកម៉ូតូ ដោយប្រទាញប្រទូងគ្នាទៅវិញទៅមក យុវតីរងគ្រោះបានលែងម៉ូតូ រួចរត់ចេញហើយស្រែកថាចោរៗ ស្រាប់តែមានអ្នកជិតខាងលើនាំគ្នាររត់មកជួយ។ ជនសង្ស័យឃើញមិនស្រួលបានព្យាយាមបញ្ឆេះម៉ូតូរត់ តែម៉ូតូរបស់យុវតីរងគ្រោះប្រើសោរវៃឆ្លាត (SMART KEY) មិនអាចបញ្ឆេះបាន ទើបសម្លុតយកទូរស័ព្ទ តែយុវតីរងគ្រោះនៅតែប្រកែក ទើបជនសង្ស័យឡើងម៉ូតូរបស់ខ្លួន ជិះរត់គេចភ្លាមៗ។

តាមសម្តីរបស់មិត្តយុវតីរងគ្រោះបានអោយដឹងថា៖ បន្ទាប់ពីបានលឺយុវតីរងគ្រោះស្រែកថាចោរ ពួកគេនាំគ្នាមួយក្រុមរត់សម្តៅទៅកន្លែងកើតហេតុ តែជនសង្ស័យបានជិះចេញភ្លាមៗ ហើយក៏បានឃើញយុវជនមួយក្រុម ដែលជាក្រុមអ្នកដឹកជញ្ជូនធ្វើសកម្មភាព ដេញតាមពីក្រោយតែម្តង។

យោងតាមសម្តីរបស់យុវជនម្នាក់ ក្នុងចំណោមក្រុមអ្នកដឹកជញ្ចូនបានអោយដឹងថា៖ គ្នារបស់ខ្លួនម្នាក់ក្នុងចំណោមអ្នកដឹកជញ្ជូន ត្រូវបានរងរបួសក្បាលជង្គង់ ខណៈព្យាយាមដេញតាមជនសង្ស័យ និងត្រូវជនសង្ស័យបាញ់ត្រូវ២គ្រាប់ តែសំណាងដែលគ្រាប់កាំភ្លើង ជាប្រភេទកាំភ្លើងខ្យល់ មិនប៉ះពាល់ធ្ងន់ខ្លាំង ទើបសម្រេចចិត្តនាំគ្នាបញ្ជូនជនរងគ្រោះទៅពេទ្យ ហើយឈប់បន្តការដេញតាមតទៅទៀត។

សូមរម្លឹកថា៖ ក្នុងពេលដែលយុវជនក្រុមដឹកជញ្ជូនធ្វើការដេញតាមជនសង្ស័យទាំងពីរបានជិះរត់ពីសួនអ៊ីដេនហ្គាដេន រហូតដល់ផ្លូវកែងបត់ទៅផ្លូវ២០០៤ ហើយជនសង្ស័យបានបាញ់យករួចខ្លួនតាមផ្លូវជាច្រើនគ្រាប់រហូតរត់គេចខ្លួនបានសម្រេច។

ក្រោយពេលកើតហេតុ គេមិនទាន់ឃើញមានវត្តមានសមត្ថកិច្ចមកដល់ទីតាំងកើតហេតុនោះទេ ទើបប្រជាពលរដ្ឋអោយយុវតីរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកន្លែងកើតហេតុរបស់ខ្លួន ដើម្បីអោយសមត្ថកិច្ចតាមស្វែងរកជនសង្ស័យមកផ្តន្ទាទោសតាមនីតិវិធី៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
រថយន្តសន្តោងកុងទ័រនឺ បេីកបរក្នុងស្ថានភាពល្បឿនលឿន រេចង្កួតបុកកង់បីឥណ្ឌាក្រឡាប់

រថយន្តសន្តោងកុងទ័រនឺ បេីកបរក្នុងស្ថានភាពល្បឿនលឿន រេចង្កួតបុកកង់បីឥណ្ឌាក្រឡាប់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021