ប្រធានសភាតំណាងរាស្ត្រអាមេរិកលោកស្រី Nancy Pelosi កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថាលោកស្រីនឹងលាលែងចេញពីតំណែង ជាមេដឹកនាំសភាតំណាងរាស្ត្រនៃគណបក្សប្រជាធិតេយ្យ បន្ទាប់ពីគណបក្សសាធារណរដ្ឋ ត្រឡប់មកគ្រប់គ្រងសភាតំណាងរាស្រ្តឡើងវិញ ក្រោយទទួលបានសំឡេង គាំទ្រភាគច្រើន នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។
លោកស្រី Pelosi មានអាយុ ៨២ឆ្នាំ បានកាន់តំណែងជាមេដឹកនាំសភាតំណាងរាស្ត្រ របស់គណបក្សប្រជាធិតេយ្យអស់រយៈពេលជាង ២០ឆ្នាំមកហើយ។ លោកស្រីបាននិយាយថាលោកស្រីនឹងបន្តធ្វើជាសមាជិកសភាតំណាងរាស្ត្រម្នាក់ នៅក្នុង រដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែនឹងផ្ទេរតំណែងជាមេដឹកនាំទៅឱ្យអ្នកជំនាន់ក្រោយនៅក្នុងជួរគណបក្សប្រជាធិបតេយ្យ។
គណបក្សប្រជាធិបតេយ្យ គ្រោងបោះឆ្នោតរើសមេដឹកនាំថ្មីរបស់ខ្លួនសម្រាប់សភាតំណាងរាស្ត្រ នៅដំណាច់ខែវិច្ឆិកានេះ ខណៈលោក Hakeem Jeffries មានអាយុ៥២ឆ្នាំ និងជាប្រធានសន្និសីទសភាតំណាងរាស្ត្រនៃគណបក្សប្រជាធិបតេយ្យត្រូវបានគេមើលឃើញថាជាបេក្ខជននំាមុខគេ ដែលអាចនឹងត្រូវជ្រើសតាំងឱ្យកាន់តំណែងជំនួសលោកស្រី Nancy Pelosi ៕
