CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

គ្រោះរញ្ជួយដី វាយប្រហារឥណ្ឌូណេស៊ី ស្លាប់ជាង១៦០នាក់

  • ដោយ: VAN DETH
  • | November 22, 2022
  • | 10:13 am
គ្រោះរញ្ជួយដី វាយប្រហារឥណ្ឌូណេស៊ី ស្លាប់ជាង១៦០នាក់
រដ្ឋធានីហ្សាការតា៖ គ្រោះរញ្ជួយដី មានកម្លាំង៥,៦រ៉ិចទ័រ បានវាយប្រហារទៅលើកោះជ្វាខាងលិច នៃប្រទេសឥណ្ឌូណេស៊ី បានសម្លាប់មនុស្ស ជាង១៦០នាក់ និង រាប់រយនាក់ផ្សេងទៀត រងរបួស ហើយមនុស្ស ជាង ១៣ ០០០នាក់ បានខូចខាត និង បាត់បង់ផ្ទះសម្បែង។
សារព័ត៌មាន The News បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ថា ក្រុមមន្រ្ដីឥណ្ឌូណេស៊ី បានបញ្ជាក់ ថា គ្រោះរញ្ជួយដីមានកម្លាំងខ្លាំង កាលពីថ្ងៃចន្ទ បានវាយប្រហារទៅលើកោះជ្វាខាងលិច ដោយបានសម្លាប់មនុស្ស អស់១៦២នាក់ និង រាប់រយនាក់ផ្សេងទៀត រងរបួស ខណៈក្រុមអ្នកជួយសង្គ្រោះ កំពុងតែស្វែងរកអ្នកនៅរស់រានមានជីវិត នៅក្នុងគំនរបាក់បែក។ រីឯចំណុចកណ្ដាល នៃការរញ្ជួយដីកម្រិត៥,៦រ៉ិចទ័រនេះ ស្ថិតនៅជិតទីក្រុងសៀនជូ (Cianjur) នៃកោះជ្វាខាងលិច ដែលសម្បូរទៅដោយភ្នំ ដែលមានចម្ងាយ៧៥គីឡូម៉ែត្រ នាភាគនិរតី រដ្ឋធានីហ្សាការតា ជាទីដែលមានមនុស្សជាង២,៥លាននាក់រស់នៅ។
លោក រីដវ៉ាន់ កាមីល (Ridwan Kamil) អភិបាលកោះជ្វាខាងលិច (West Java) បានបញ្ជាក់ ថា ចំនួនអ្នកបាត់បង់ជីវិត ភាគច្រើនជាសិស្សសាលា ខណៈបានបញ្ចប់ការសិក្សាតាមម៉ោងរបស់រដ្ឋកំណត់ ហើយទៅបន្ដការសិក្សា នៅតាមសាលាអ៊ិស្លាមនានា ជាទីដែលត្រូវអគាររំលំសង្កត់ ដោយសារគ្រោះរញ្ជួយដី។ រីឯចំនួនអ្នកស្លាប់ បានកើនឡើងច្រើន ខណៈមនុស្ស ជាង ១៣ ០០០នាក់ បានខូចខាតផ្ទះសម្បែង។
ប្រទេស មានប្រជាជនជាង២៧០លាននាក់ ស្ថិតក្នុងតំបន់អាស៊ានមួយនេះ តែងតែជួបប្រទះនឹងគ្រោះរញ្ជួយដី ក៏ដូចជា បន្ទុះភ្នំភ្លើង ជាញឹកញាប់ ដោយសារឥណ្ឌូណេស៊ី ស្ថិតនៅតំបន់ខ្សែក្រវាត់ភ្នំភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក៕
Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
បុរសម្នាក់ បើកបរក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀត រងការខូចខាត

បុរសម្នាក់ បើកបរក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀត រងការខូចខាត

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021