CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

បុរសម្នាក់ បើកបរក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀត រងការខូចខាត

  • ដោយ: VAN DETH
  • | November 22, 2022
  • | 12:52 pm
បុរសម្នាក់ បើកបរក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀត រងការខូចខាត

ដោយ រតនា

ភ្នំពេញ ៖ បុរសម្នាក់ បេីករថយន្ត Mercedes AMG C63S ទៅបុកពីក្រោយចំហៀងខាងស្ដាំរថយន្ត RANGE ROVER របស់នារីរូបស្រស់ជនជាតិចិនម្នាក់ បណ្ដាលឲ្យរងការខូចខាត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងនៅវេលាម៉ោង០១:០៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារិ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅចំណុចលេីស្ពាន ព្រះមុនីវង្ស(ថ្មី)ត្រេីយខាងកេីត ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា នៅមុនពេលកេីតហេតុ គេឃេីញរថយន្តមួយគ្រឿង ម៉ាក RANGE ROVER ស៊េរីទំនេីប ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2W-6406 បេីកបរដោយនារីបរទេសជនជាតិចិនម្នាក់ និងម្នាក់ទៀតរួមដំណេីរ បានធ្វេីដំណេី រឡេីងស្ពានព្រះមុនីវង្ស ទិសដៅពីកើតទៅលិច ក្នុងល្បឿនធម្មតា ខណៈពេលកំពុងបេីកចុះពីលេីស្ពាន ស្រាប់តែមានរថយន្ត ស៊េរីទំនេីបមួយគ្រឿងទៀត ម៉ាក Mercedes Benz AMG C63S ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BT-8967 បេីកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វេីដំណេីរឡេីងស្ពានព្រះមុនីវង្សទិសដៅស្របគ្នា ពីក្រោយមកក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកពីក្រោយរថយន្ត RANGE ROVER របស់នារីរូបស្រស់ជនជាតិចិនខាងលេី ចំពីចំហៀងខាងស្ដាំ បណ្ដាលឲ្យរងការខូចខាត និងបែកកង់ក្រោយខាងស្ដាំ តែមិនបណ្ដាលឲ្យអ្នកបេីកបររងរបួសនោះទេ ហេីយរថយន្ត Mercedes ខាងលេី មិនព្រមឈប់ដោះស្រាយទេ បេីកព្យាយាមបេីករត់ទាំងខូចខាតចំហៀងមុខខាងឆ្វេង និងហូរហៀរប្រេងស្រក់តក់ៗលេីថ្នល់ ដោយរថយន្តបានបត់ចុះបត់ឡេីងតាមផ្លូវ បេតុងក្នុងភូមិដេីមអំពិល សង្កាត់ច្បារអំពៅទី១ ត្រូវបាន កម្លាំងល្បាត តាមមេីលពីក្រោយ តែចៃដន្យបេីករត់ដល់ចុងផ្លូវលេខ ៦៤៤ ទៅមុខមិនរួច ព្រោះផ្លូវទេីបជួសជុលចាក់សាប និងមានដាក់ អ្វីបាំងមិនឲ្យឆ្លងកាត់បាន ទេីបរថយន្តបត់ត្រលប់ក្រោយ មកវិញ ទេីបកម្លាំងល្បាតសាលាសង្កាត់ច្បារអំពៅទី១ ទាក់ទងតាមវិទ្យុទាក់ទងហៅកម្លាំងល្បាតប៉ុស្តិ៍ច្បារអំពៅទី១ មកជួយនាំរថយន្តទៅ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីរងចាំប្រគល់អោយជំនាញ ធ្វេីការសាកសួរផងដែរ ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ជេីងគោក នៃអធិការដ្ឋានខណ្ឌច្បារអំពៅ បាននាំអ្នកបេីកបររថយន្ត ទាំង២នាក់ យកទៅសាកសួរនៅ អធិការដ្ឋានខណ្ឌ ដេីម្បីរងចាំអ្នកបកប្រែមកជួយដោះស្រាយផងដែរ ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
WHO៖ជីវិតមនុស្សរាប់លាននាក់នៅអ៊ុយក្រែនរងការគំរាមកំហែងក្នុងរដូវរងានេះ

WHO៖ជីវិតមនុស្សរាប់លាននាក់នៅអ៊ុយក្រែនរងការគំរាមកំហែងក្នុងរដូវរងានេះ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021