CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជាចម្បង

  • ដោយ: VAN DETH
  • | November 28, 2022
  • | 5:26 pm
ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជាចម្បង

ម៉ឹង កុសល (២៧ វិច្ឆិកា ២០២២)

ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងនូវប្រសាសន៍ផ្តាំផ្ញើពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ អាជ្ញាធរដែនដី មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំ ព្រែកតានង់ ក៏ដូចជានៅទូទាំងស្រុក កោះសូទិន ខេត្តកំពង់ចាម ជាពិសេសការនឹករលឹកគិតគួរពីសុខទុក្ខ និងការរស់នៅរបស់ក្មួយៗ ចៅៗ ជាកុមារកំព្រា ទាំងអស់នាពេលនេះ ។

ការលើកឡើងបែបនេះនៅក្នុងឱកាស ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ និងក្រុមការងារចុះមូលដ្ឋានស្រុកកោះសូទិន បានអញ្ជើញជួបសំណេះសំណាល និងចែកជូននូវអំណោយដល់កុមារកំព្រា ចំនួន ៦៩នាក់ ដែលមានអាយុអាយុក្រោម១៣ ឆ្នាំចុះ នៅក្នុងឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងនូវប្រសាសន៍ផ្តាំផ្ញើរបស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ជូនចំពោះ អាជ្ញាធរដែនដី មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំ ព្រែកតានង់ ក៏ដូចជានៅទូទាំងស្រុក កោះសូទិន ខេត្តកំពង់ចាម ជាពិសេសការនឹករលឹកគិតគួរពីសុខទុក្ខ និងការរស់នៅរបស់ក្មួយៗ ចៅៗ ជាកុមារកំព្រា ទាំងអស់នាពេលនេះ ។

ឯកឧត្តម រដ្ឋមន្រ្តី បានផ្តល់នូវមតិយោបល់ល្អៗមួយចំនួនដល់ ក្មួយៗ ចៅៗ កុមារកំព្រា ត្រូវប្រឹងប្រែងសិក្សារៀនសូត្រ ឱ្យបានពូកែ មានចំណេះដឹង គោរពវិន័យសាលា និងស្តាប់គ្រូពន្យល់ណែនាំ ទើបការសិក្សាទទួលបានលទ្ធផល និងជោគជ័យ។ ឯកឧត្តម បានជម្រាបជូនដែរថា បច្ចុប្បន្ន ថ្នាក់នាំ អ្នកជំនួញ ធំៗ យើងមួយចំនួន ក៍ជាកូនកំព្រា ឳពុក ម្តាយ ផងដែរ តែដោយសារពួកគាត់ប្រឹងប្រែងសិក្សារៀនសូត្រ និងប្រឹងប្រកបរបររកសុី បំពេញកិច្ចការងារ ទើបធ្វើឱ្យមានមុខមាត់ កិត្តិយស ក្នុងសង្គម មានជីវភាពធូរធារ ហើយមានខ្លះទៀតជាកូនកំព្រា បានក្លាយជាឧកញ៉ា មានប្រាក់រាប់លានដុល្លារថែមទៀតផង ។


សូមបញ្ជាក់ថា អំណោយដែល ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ ចែកជូនដល់ កុមារ កំព្រាទាំង៦៩ នាក់រួមមាន៖ អង្ករ មីជាតិ ទឹកត្រី ទឹកសុីអុីវ ស្ករស ប៊ីចេង អំបិល សៀវភៅ ប៊ិច និងថវិកា ២០,០០០៛។ ដោយឡែក សម្រាប់ឃុំព្រែកតានង់ ១លានរៀល ប្រធានភូមិទាំង១៣ក្នុងម្នាក់ ៥មុឺនរៀល៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
សង្ស័យងងុយដេក បើករថយន្តរ៉េចង្កូតបុកឡេីងខឿនចិញ្ចើមផ្លូវ និង បង្គោលស្តុប

សង្ស័យងងុយដេក បើករថយន្តរ៉េចង្កូតបុកឡេីងខឿនចិញ្ចើមផ្លូវ និង បង្គោលស្តុប

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021