CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ជនជាតិប៉ាឡេស្ទីន2នាក់បាត់បង់ជីវិតនៅក្នុងការប៉ះទង្គិចគ្នាជាមួយទាហានអ៊ីស្រាអែលនៅWest Bank

  • ដោយ: TV9 News New
  • | December 1, 2022
  • | 4:58 pm

ក្រុមគ្រូពេទ្យប៉ាឡេស្ទីន និងប្រភពក្នុងស្រុកបាននិយាយថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនពីរនាក់ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយទាហានអ៊ីស្រាអែលនៅក្នុងជំរុំជនភៀសខ្លួន Jenin នៅភាគខាងជើងតំបន់West Bank។


ក្រុមគ្រូពេទ្យនៅទីក្រុងJeninបាននិយាយថាឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងសង្កាត់Al-Hadaf ក្នុងជំរុំជនភៀសខ្លួន។
កងកម្លាំងប្រដាប់អាវុធរបស់អ៊ីស្រាអែល ដែលគាំទ្រដោយរថពាសដែក បានសម្រុកចូលជំរុំជនភៀសខ្លួនខាងលើ ហើយបានកំណត់គោលដៅផ្ទះមួយដែលមានកាំជ្រួចប្រឆាំងរថក្រោះ។ ប្រភពក្នុងស្រុក និងសាក្សីបាននិយាយថា មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លារវាងទាហាននិងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។


យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ម្នាក់ក្នុងចំណោមអ្នកស្លាប់គឺជាសមាជិកនៃក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីនហើយម្នាក់ទៀតជាសមាជិករបស់ក្រុមAl-Aqsa Martyrs Brigades។ប្រភពដដែលបាននិយាយថាកម្លាំងប្រដាប់អាវុធអ៊ីស្រាអែលបានដកខ្លួនចេញពីជំរំជនភៀសខ្លួនបន្ទាប់ពីចាប់ខ្លួនជនជាតិប៉ាឡេស្ទីនបួននាក់។


សូមជ្រាបថាភាពតានតឹងនៅតំបន់ West Bank បាននិងកំពុងកើនឡើងចាប់តាំងពីខែមីនា តួលេខផ្លូវការពីភាគីទាំងពីរបានបង្ហាញថា ចាប់តាំងពីខែមករាមកជនជាតិប៉ាឡេស្ទីនជាង200នាក់ និងជនជាតិអ៊ីស្រាអែលជាង20នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារជាបន្តបន្ទាប់៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post

វេទិកា AMF និង កិច្ចប្រជុំ MGMACឆ្នាំ២០២២ជាយន្តការអនុញ្ញាតឱ្យរដ្ឋបាលមូលដ្ឋានរបស់អាស៊ាន អាចបង្កើនទំនាក់ទំនង ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021