CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

វេទិកា AMF និង កិច្ចប្រជុំ MGMACឆ្នាំ២០២២ជាយន្តការអនុញ្ញាតឱ្យរដ្ឋបាលមូលដ្ឋានរបស់អាស៊ាន អាចបង្កើនទំនាក់ទំនង ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ

  • ដោយ: VAN DETH
  • | December 2, 2022
  • | 1:04 pm

ម៉ឹង កុសល (០២ ១២ ២០២២)

វេទិកាអភិបាលក្រុងអាស៊ាន AMF និង កិច្ចប្រជុំអភិបាលរាជធានី និង រដ្ឋធានីអាស៊ាន MGMAC ឆ្នាំ២០២២ជាយន្តការដែលអនុញ្ញាតឱ្យរដ្ឋបាលមូលដ្ឋានរបស់អាស៊ាន អាចបង្កើនទំនាក់ទំនង ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ តាមរយៈការចែករំលែកចំណេះដឹងនិងបទពិសោធន៍។

ថ្លែងក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និង កិច្ចប្រជុំអភិបាល រាជធានី និង រដ្ឋធានីអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នាសណ្ឋាគាររ៉ស៊ីដង់ សុខាភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្តេចពិតជាមានសេចក្តីសោមនស្ស ដោយបានចូលរួមជាអធិបតី ក្នុងពិធីបើកវេទិកា អភិបាលក្រុងអាស៊ាន (AMF) ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញការកសាងទីក្រុងឆ្លាត មានភាពធន់ និង មានចីរភាព ប្រកបដោយបរិវត្តកម្ម និង បរិយាបន្ន តាមគន្លងប្រក្រតីភាពថ្មី» និង កិច្ចប្រជុំអភិបាលរាជធានី និង រដ្ឋធានីអាស៊ាន (MGMAC) ក្រោមប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព» ដែលត្រូវបានអាក់ខានអស់រយៈពេល ២ ឆ្នាំកន្លងមកហើយ ដោយសារការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។

សម្តេចតេជោ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការកំណត់ប្រធានបទ ដ៏ត្រឹមត្រូវបំផុត ស្របតាមស្ថានការណ៍តំបន់ និងសកល នាពេលបច្ចុប្បន្ននិងទៅអនាគត ។ សម្តេចតេជោបានបញ្ជាក់ថា ទីក្រុង គឺជាបេះដូងនៃប្រទេស និងតំបន់នីមួយៗ ដោយជាកន្លែងប្រមូលផ្ដុំសកម្មភាពគ្រប់ទិដ្ឋភាព ទាំងផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ ។ ដូច្នះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការកសាងសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និង បរិយាបន្ន ត្រូវផ្ដើមចេញពីការកសាង និង តភ្ជាប់ទីក្រុងឆ្លាត មានភាពធន់ និង មានថីរភាព ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post

សកម្មភាពបេក្ខជនចូលក្នុងមណ្ឌលប្រឡងព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021