CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

នគរបាលឃាត់ខ្លួនថៅកែហាងម៉ាស្សាម្នាក់ និងនារីរងគ្រោះចំនួន០៨នាក់ ពាក់ព័ន្ធករណីបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន

  • ដោយ: VAN DETH
  • | December 8, 2022
  • | 7:02 am

ភ្នំពេញ ៖បុរសម្នាក់ ដែលជាថៅកែហាង និងមើលការខុសត្រូវនៅទីតាំងម៉ាស្សាកោសជប់ បង្កប់ ការរួមភេទ ចំនួន២ទីតាំងផ្សេងគ្នា ត្រូវបាននគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួន។

កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប ជាក់ស្តែងករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស បើកហាងម៉ាស្សាបង្កប់បំរើសេវាផ្លូវភេទ ដោយបានឃាត់ខ្លួនបុរសថៅកែហាងម្នាក់ និង នារីរងគ្រោះចំនួន ០៨នាក់ ក្នុងនោះមានអនីតិជនចំនួន០២នាក់ និងវត្ថុតាងស្រោមប្រើប្រាស់រួចមួយចំនួននិងមិនទាន់ប្រើប្រាស់មួយចំនួន។

បុរសថៅកែហាង មានឈ្មោះ ប៉ក ឧត្តម ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៣ ផ្លូវបេតុងលេខបេតុង ក្នុងបូរីពិភពថ្មី សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោក ឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយលោក ទី មុនិន្ទ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ដោយ លោក វរសេនីយ៍ទោ ហាក់ លី នាយការិយាល័យ បានធ្វើការឃាត់ខ្លួនបុរសថៅកែហាងម្នាក់ និងនារីរងគ្រោះ ក្មេងៗចំនួន០៨នាក់ នៅវេលាម៉ោង០៨និង៣០នាទី យប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ទីតាំងហាងម៉ាស្សាចំនួន២ទីតាំង ទី១នៅចំណុចហាងយីហោ«កុលាបក្រហម១៦៨» ស្ថិតនៅផ្ទះលេខ៣៣ ផ្លូវបេតុង និងទី២ ទីតាំងហាងគ្មានយីហោ ផ្ទះលេខ២៨១ ផ្លូវបេតុងទី១ ស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពបានឲ្យដឹងថា បុរសថៅកែជាអ្នកគ្រប់គ្រងហាងទាំង២ទីតាំង ហាងម៉ាស្សាយីហោ«កុលាបក្រហម» មាននារីម៉ាស្សានិង រួមភេទ ចំនួន២នាក់ និងទីតាំងមួយទៀតផ្ទះលេខ២៨១ គ្មានយីហោ មានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សា និងរួមភេទ ចំនួន ០៦នាក់ អនីតិជន ០២នាក់និងមានបន្ទប់សម្រាប់រួមភេទចំនួន ០៣បន្ទប់ តម្លៃម៉ាស្សាធម្មតា ២០.០០០រៀល ក្នុងមួយម៉ោង និងតម្លៃនៃការរួមភេទក្នុងមួយដងចាប់ពី ២០$ ទៅ ២៥$ ហើយលុយដែលបានមកពីការ រួមភេទ គឺថៅកែហាងចែកស្មើគ្នាជាមួយស្រីៗម៉ាស្សាទាំងនោះ ។ ប្រភពដដែលបានឲ្យដឹងថា ហាងម៉ាស្សានេះ បើក ដំណើរការរកស៊ីទទួលភ្ញៀវចាប់ពីម៉ោង ០៩ព្រឹក រហូតដល់ យប់អាធ្រាតទើបបិទទ្វារ រីឯនារីដែលជាអនីតិជនចំនួន ០២នាក់ គឺចូលមកបម្រើការងារចាប់ពីម៉ោង ០៨យប់ រហូតដល់ម៉ោង ១០យប់ ។

ក្រោយប្រតិបត្តិការកម្លាំងជំនាញបាននាំខ្លួនបុរសថៅកែហាង ម៉ាស្សា ទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីសួរនាំកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង០៨នាក់ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាចធានីភ្នំពេញធ្វើការអប់រំ៕

Share63Tweet40Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រារព្ធខួប១០ឆ្នាំនៃការកាន់អំណាចរបស់លោក

មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រារព្ធខួប១០ឆ្នាំនៃការកាន់អំណាចរបស់លោក

December 30, 2021

អន្តរជាតិ៖នៅថ្ងៃព្រហស្បត្តិ៍សប្ដាហ៍នេះជាថ្ងៃគម្រប់ខួប១០ឆ្នាំ...

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ពូទីន៖រុស្ស៊ីនិងអាមេរិកនឹងជួបពិភាក្សាគ្នាអំពីស្ថានភាពនៅអ៊ុយក្រែននៅដើមឆ្នាំក្រោយ

December 24, 2021

អន្តរជាតិ៖ប្រធានាធិបតីរុស្ស៊ី...

Next Post

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021