CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ក្រុមដឹកជញ្ជូន អនឡាញ E-Get ទាស់សម្តីនិងដេញវាយអ្នកសារព័ត៌មានម្នាក់ ត្រូវបុរសម្នាក់ឈឺឆ្អាលដកកាំភ្លើង របួស៤នាក់

  • ដោយ: TV9 News New
  • | December 12, 2022
  • | 12:54 pm

ដោយ រតនា

ភ្នំពេញ: បុរសម្នាក់បានអះអាងថា ជាអ្នកសារព័ត៌មាន អង្គភាព អាស៊ានដេលី ត្រូវបានក្រុមក្មេងទំនើងមួយក្រុម ដែលមានធុងដឹកជញ្ជូន អនឡាញ ស្លាក E-Get នៅពីក្រោយ ដេញវាយគាត់ ដោយសារតែប៉ះពាក្យសម្តីគ្នា ខណៈជិះម៉ូតូនៅតាមដងផ្លូវសារធារណៈ ភ្លាមនោះក៏មានបុរសម្នាក់ឃើញ ហេតុការណ៍ ដកកាំភ្លើងបាញ់គម្រាម១គ្រាប់ឡើងលើ តែក្រុុមក្មេងទំនើងមិន ខ្លាចរអា ប្រឹងស្ទុះសំដៅទៅលើបុរសដែលមានកំភ្លើងក្នុងដៃ ទើបបុរសនោះ បាញ់មកលើក្រុមក្មេងទំនើង បណ្តាលឲរបួសដៃនឹងជើង ចំនួន៤នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី ១២ ខែធ្នូ ឆ្នាំ២០២២ត្រង់ចំណុចមុខហាងបាយរាត្រីមួយកន្លែង នៅច្រមុះជ្រូកក្បាលថ្នល់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសម្ដីជនរងគ្រោះ ជាអ្នកសារព័ត៌មានអង្គភាពអាស៊ានដេលី បានរៀបរាប់ថា ខណៈរូបគាត់កំពុងធ្វើដំណើរតាមផ្លូវ ក៏ជួបនឹងក្រុមក្មេងទំនើង ដឹកជញ្ជូន អនឡាញ E-Get ខាងលើ ដែលមានម៉ូតូចំនួន៣គ្រឿង បានប៉ះពាក្យសម្តីគ្នា ធ្វើឲក្រុមក្មេងទំនើង ដេញតាមគាត់រហូត មុខហាងបាយរាត្រីមួយកន្លែង នៅជិតច្រមុះក្បាលថ្នល់ គាត់បានឈប់ចង់ឲគេជួយ ស្រាប់តែមានបុរសម្នាក់ ដែលនៅហាងបាយ ឈឺឆ្អាល ដកកាំភ្លើង បាញ់គម្រាម១គ្រាប់ឡើងលើ តែក្រុុមក្មេងទំនើងមិន ខ្លាចរអា ប្រឹងស្ទុះសំដៅទៅលើបុរសដែលមាន កំភ្លើងក្នុងដៃ ទើបបុរសនោះ បាញ់មកលើក្រុមក្មេងទំនើង ជាច្រើនគ្រាប់ បណ្តាលឲរបួសដៃនឹងជើង ភ្លាមក្រុមក្មេងទំនើង បានចាកចេញពីកន្លែងហេតុ យកម៉ូតូនឹងឌួងដឹកជញ្ជូន E-Get មកផ្លុងចោល នៅក្បែរស្ពានហង្ស ក្រោយអាគារមួយ ហើយត្រូវបាន បក្សពួកដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យកាល់ ក្រោយមកបញ្ចូនមកសង្គ្រោះនៅមន្ទីរពេទ្យរ៉ុស្ស៊ីវិញ ។បើតាមការបញ្ជាក់របស់ មិត្តភក្តិ ក្រុមដឹកជញ្ជូន អនឡាញ E-Get ដែលជាជនរងគ្រោះក្នុងហេតុការណ៍ នេះដែរ បានប្រាប់ថា មិត្តរបស់គេរបួសសរុប៤នាក់ ។ បុរសជាអ្នកសារព័ត៌មាននិងក្រុមដឹកជញ្ជូន E-Get មិនត្រូវគេស្គាល់ឈ្មោះនោះឡើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច និង កម្លាំងកងរាជរាជអាវុធហត្ថ បានចុះទៅទីតាំងហេតុ ដោយ បាននាំយុវតីម្នាក់ ដែលនៅក្នុងហេតុការណ៍ខាងលើ រួបនិងសំបកគ្រាប់ទៅសាកសួរនាំ ដោយឡែក នគរបាលបាននាំបុរសដែលជាអ្នកសារព័ត៌មាន មកសួរនាំនិងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post

ជនអនាមិកបង្កៃគ្រាប់បែកនៅក្បែរណាហ្គាវើលដ៍ ផ្អើលសមត្ថកិច្ចចុះត្រួតពិនិត្យ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021