CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

កម្លាំងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងកម្លាំងចម្រុះខេត្តស្ទឹងត្រែងធ្វើល្បាតទប់ស្កាត់បទល្មើសការជួញដូរថ្នាំញៀននៅតាមព្រុំដែនកម្ពុជាឡាវ

  • ដោយ: VAN DETH
  • | December 29, 2022
  • | 4:33 pm
កម្លាំងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងកម្លាំងចម្រុះខេត្តស្ទឹងត្រែងធ្វើល្បាតទប់ស្កាត់បទល្មើសការជួញដូរថ្នាំញៀននៅតាមព្រុំដែនកម្ពុជាឡាវ

ម៉ឹងកុសល ( ២៩ ១២ ២២ )

កម្លាំងនាយកដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តស្ទឹងត្រែងចុះបំពេញបេសកកម្ម បង្កើនការទប់ស្កាត់បទល្មើសគ្រឿងញៀននៅតាមខ្សែបន្ទាត់ព្រុំដែន កម្ពុជា ឡាវ ដើម្បីធ្វើឱ្យខេត្តគោលដៅមួយនេះគ្មានការនាំគ្រឿងញៀនឬថ្នាំញៀនឆ្លងកាត់។ ក្នុងបេសកកម្មបង្កើនសកម្មភាពទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿញៀនឆ្លងដែនដឹកនាំដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក យី សិទ្ធិ ប្រធាននាយកដ្ឋានអនុវត្តច្បាប់ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃមានប្រសាសន៍ថា៖ សកម្មភាពធ្វើល្បាតនេះគឺយើងដាច់ខាតមិនឱ្យក្រុមប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀន យកភូមិសាស្ត្រទឹកដីនៃខេត្តស្ទឹងត្រែងធ្វើជាតំបន់ឆ្លងកាត់នាំថ្នាំញៀន ចូលមកទឹកដីនៃប្រទេសកម្ពុជាយើងបានឡើយ ។ លោកឧត្តមសេនីយ៍ឯកបន្តថា៖កម្លាំងចុះដែលនៅប្រចាំការត្រូវធ្វើល្បាតព្រំដែនកម្ពុជា-ឡាវ ឱ្យបានញឹកញាប់ទាំងនៅតាមផ្លូវខ្សែបន្ទាត់ព្រុំដែនឱ្យបានសកម្ម ចាប់ពីបង្គោលព្រំលេខ០៣៥ទៅ- និងនៅតាមភូមិសាស្ត្រ ផ្លូវទឹកតាមដងទន្លេមេគង្គលើ- ចំណុចកោះល្ង-អន្លង់ផ្សោតព្រះរំកិល-ស្ថិតក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងយើងនេះ។


លោក ធូ ចាន់ពៅ និងអភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានលេខាធិការដ្ឋាន ត្រួតពិនិត្យគ្រឿងញៀនខេត្តបានបញ្ជាក់ថា៖ បន្ទាប់ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់ខេត្តស្ទឹងត្រែង ជាខេត្តគោលដៅពង្រឹងការទប់ស្កាត់ ការចរាចរណ៍គ្រឿងញៀនខុសច្បាប់ ចេញពីតំបន់ត្រីកោណមាសមក កម្លាំងសមត្ថកិច្ចប្រចាំការនៅតាមព្រំដែនកម្ពុជា-ឡាវ បានសហការគ្នាល្អ បង្កើនកិច្ចសហប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀន។ លោកអភិបាលរងបន្តថា សកម្មភាពចុះល្បាតតាមបណ្តោយព្រំដែននាពេលនេះគឺជាការចុះត្រួតពិនិត្យ នៅតំបន់ត្រីកោណមាស ១៥-១១ ស្ទឹងត្រែង ដំណាក់កាលទី២ដូចជាការត្រួតពិនិត្យរថយន្តចេញចូលដឹកទំនិញចេញចូលជាដើម។


លោកឆនឬទ្ធីប្រជាពលរដ្ឋនៅឃុំអូរស្វាយបានគាំទ្រវិធានការនេះ ព្រោះកន្លងមកមានប្រជាពលរដ្ឋយើងរងគ្រោះដោយសារថ្នាំញៀន ដែលបងប្អូនយើង ភាគច្រើនចាញ់បោកតាមការញុះញង់ ដោយចង់បានប្រាក់តិចតួច ធ្វើឱ្យសមត្ថកិច្ចចាប់ខ្លួនដាក់ទោស បែកបាក់ក្រុមគ្រួសារ។


សូមបញ្ជាក់ថា៖បទល្មើសគ្រឿងញៀន នៅតានព្រំដែនខេត្តស្ទឹងត្រែង សមត្ថកិច្ចធ្លាប់ធ្វើការបង្ក្រាបនិងដកហូតបានថ្នាំញៀនមានបរិមាណច្រើនរយគីឡូក្រាម ដែលក្រុមឧក្រិដ្ឋជនដឹកតាមរថយន្ត- តាមម៉ូតូ- តាមគោយន្ត-និងប្រើទូកដឹកតាមផ្លូវទឹកក៏មាន ៕

 

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
Haaland រកបាន២គ្រាប់ជួយឱ្យMan Cityបន្តកាន់កាប់លេខ២នៅ Premier League

Haaland រកបាន២គ្រាប់ជួយឱ្យMan Cityបន្តកាន់កាប់លេខ២នៅ Premier League

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021