CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

រុស្ស៊ី វាយតម្លៃខ្ពស់ចំពោះកម្ពុជាលើការការពារសន្តិសុខបានយ៉ាងល្អ

  • ដោយ: VAN DETH
  • | December 30, 2022
  • | 5:10 pm
រុស្ស៊ី វាយតម្លៃខ្ពស់ចំពោះកម្ពុជាលើការការពារសន្តិសុខបានយ៉ាងល្អ

អត្ថបទ÷ ជួន បូណា និងរូបភាព

ភ្នំពេញ÷រុស្ស៊ី វាយតម្លៃខ្ពស់ចំពោះកម្ពុជាលើការការពារសន្តិសុខបានយ៉ាងល្អ ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និងប្រតិភូដោយមានភាពកក់ក្ដៅ។

ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះក្រសួងមហាផ្ទៃ ដែលបានការពារសន្តិសុខយ៉ាងល្អ ក្នុងនោះក៏មានកិច្ចការពារសន្តិសុខជូនប្រតិភូរុស្ស៊ី និងបានបន្តលើកឡើងអំពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងរុស្ស៊ី និងកម្ពុជា ដូចជាការបណ្ដុះបណ្ដាលមន្រ្តីនគរបាលកម្ពុជា ក្នុងវិស័យសន្តិសុខ រួមមានការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ប្រឆាំងអំពើភេវរកម្ម ប្រឆាំងសកម្មភាពជ្រុលនិយម និងការប្រឆាំងការលាងលុយកខ្វក់។

ការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនេះ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះឯកឧត្តមក៏បានស្នើសម្ដេចក្រឡាហោម ស ខេង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា ពិសេសខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលមានចាប់ពីឆ្នាំ១៩៩១ ចំនួន៧៤ច្បាប់។ ឯកឧត្តមបន្តថា នៅមានឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនទៀតកំពុងសិក្សា និងមិនទាន់មានការចុះហត្ថលេខាទេ ដូច្នេះឯកឧត្តមស្នើសុំសម្ដេចជួយពន្លឿនការងារនេះ។

ជាមួយគ្នានេះ ឯកឧត្តម អាណាតូលី បូរ៉ូវីក បានសម្ដែងនូវការរំលែកមរណទុក្ខ និងសោកស្ដាយ ចំពោះឧបទ្ទវហេតុឆេះអគារកាស៊ីណូនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឯកឧត្តមក៏បានចូលរួមអបអរសាទរកម្ពុជា ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ប្រកបដោយជោគជ័យនាឆ្នាំ២០២២នេះ ក្នុងនោះក៏មានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់ប្រទេសរុស្ស៊ីផងដែរ។


ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ី ដែលបានចូលរួមរំលែកមរណទុក្ខ និងសោកស្ដាយចំពោះករណីឆេះអគារកាស៊ីណូនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សម្ដេចក៏បានថ្លែងអំណរគុណប្រទេសរុស្ស៊ី ដែលបានវាយតម្លៃខ្ពស់ចំពោះកម្ពុជា សម្រាប់ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន។

សម្ដេចបានថ្លែងអំណរគុណប្រទេសរុស្ស៊ី ដែលជួយបណ្ដុះបណ្ដាលមន្រ្តីនគរបាលកម្ពុជា។ សម្ដេចក៏បានលើកឡើងដែរថា ការប្រើប្រាស់រូបិយបណ្ណនិម្មិតគ្រីតូ ដូចដែលភាគីរុស្ស៊ីកំពុងព្រួយបារម្ភ ជាបញ្ហាទាមទារការយកចិត្តទុកដាក់ខ្ពស់ ព្រោះជនល្មើសប្រើវិធីនេះដើម្បីលាយលុងកខ្វក់ និងប្រព្រឹត្តបទល្មើសឆ្លងដែន។ ចំពោះឯកសារកិច្ចសហប្រតិបត្តិការនៅសេសសល់ សម្ដេចសន្យាថា នឹងជំរុញមន្រ្តីពាក់ព័ន្ធជំរុញឱ្យមានវឌ្ឍនភាព៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
សម្តេចតេជោ ហ៊ុន សែន និងឯក អគ្គរដ្ឋទូតចិនអញ្ជើញជាអធិបតីបើកការ ដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនិងផ្លូវតភ្ជាប់ខេត្តក្រចេះ តម្លៃ១១៤លានដុល្លារអាមេរិក

សម្តេចតេជោ ហ៊ុន សែន និងឯក អគ្គរដ្ឋទូតចិនអញ្ជើញជាអធិបតីបើកការ ដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនិងផ្លូវតភ្ជាប់ខេត្តក្រចេះ តម្លៃ១១៤លានដុល្លារអាមេរិក

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021