CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

សង្ស័យឆ្លងចរន្ត ឆេះម៉ូតូ៣គ្រឿង និង រថយន្តមួយគ្រឿង

  • ដោយ: VAN DETH
  • | January 6, 2023
  • | 12:06 pm
សង្ស័យឆ្លងចរន្ត ឆេះម៉ូតូ៣គ្រឿង និង រថយន្តមួយគ្រឿង

ដោយ រតនា

ភ្នំពេញ៖ យ៉ាងហោចណាស់ម៉ូតូ៣គ្រឿង និងរថយន្តមួយគ្រឿង ត្រូវបានឆាបឆេះ ក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះWING [ ធី មុំ ] ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបេតុង ក្រុមទី៣ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានពីប្រជាពរដ្ឋដែលស្ថិតនៅកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុ គេបានលឺសម្លេងផ្ទុះចេញពីផ្ទះវីងដូរលុយមួយកន្លែង ដែលមានស្លាកយីហា ធី មុំ មួយស្ទុះក្រោយមក គេឃើញមានអណ្តាតភ្លើងឆាបឆេះខ្លាំងឡើងៗផងដែរ។

ឃើញដូចនេះប្រជាពលរដ្ឋ បាននាំគ្នាស្រែក និងយកបំពង់ឧស្ម័នពន្លត់អគ្គិភ័យបាញ់ពន្លត់អស់២បំពង់ តែភ្លើងមិនរលត់ក៏បង្កជាផ្សែងហ៊ុយខ្លាំង ទើបប្រជាពលរដ្ឋផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យ។

ក្រោយទទួលដំណឹងនេះសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់ភ្នាក់ងារអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ ដើម្បីចេញរថយន្តរបស់ស្នាក់ការខណ្ឌច្បារអំពៅមកមួយគ្រឿងដើម្បីអន្តរាគមន៍បាញ់ពន្លត់។ បន្ទាប់មកគេឃើញរថយន្តសហការរបស់បុរីប៉េងហួត១គ្រឿង និងរថយន្តរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ១គ្រឿងទៀតមកដល់កន្លែងកើតហេតុ។

សូមរម្លឹកថា៖ តាមការឲ្យដឹងពីម្ចាស់ផ្ទះ បានសង្ស័យថាឆ្លងចរន្តអគ្គិសនីពីទូរទឹកកក ក្លាស្សេការ៉េម ដែលបណ្តាលឆេះនិងរាលដាល ទៅកាន់កំប៉ុងហ្គាសតូចៗ និងបន្តឆាបឆេះដល់រថយន្ត Lexus RX300 មួយគ្រឿង និងម៉ូតូ៣គ្រឿង កង់១គ្រឿង រួមទាំងសម្ភារៈមួយចំនួនផងដែរ។

បច្ចុប្បន្នអគ្គិភ័យត្រូវបានរលត់ទាំងស្រុង នៅវេលាម៉ោង២និង២០នាទីយប់ ថ្ងៃដដែល ក្រោយមានការអន្តរាគមន៍បាញ់ពន្លត់ពីរថយន្តសង្គ្រោះ ដោយប្រើទឹកបាញ់អស់២គ្រឿង៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
លោក ពូទីន បញ្ជាឱ្យមានបទឈប់បាញ់រយៈពេល ៣៦ ម៉ោងសម្រាប់បុណ្យណូអែលគ្រិស្តអូស្សូដក់

លោក ពូទីន បញ្ជាឱ្យមានបទឈប់បាញ់រយៈពេល ៣៦ ម៉ោងសម្រាប់បុណ្យណូអែលគ្រិស្តអូស្សូដក់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021