CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អាវុធហត្ថចាប់ខ្លួនមន្ត្រីយោធាពាក់ផ្កាយ២ម្នាក់ បញ្ជូនទៅតុលាការ ពាក់ពន្ធករណីប្រេីអំពើហឹង្សាលេីកក្រុមគ្រួសារ

  • ដោយ: VAN DETH
  • | January 10, 2023
  • | 1:31 pm

ដោយ រតនា

ភ្នំពេញ ៖ ឧត្តមសេនីយ៍យោធាពាក់ផ្កាយ២ម្នាក់ បម្រើការងារនៅក្រសួងការពារជាតិ ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនពាក់ពន្ធករណី.ប្រេីអំពើហិង្សាលេីក្រុមគ្រួសារ ។

លោកឧត្តមសេនីយទោយោធារូបនោះមានឈ្មោះ អឿង ប៉ុលភិវឌ្ឍន៍ ភេទប្រុស អាយុ៥៦ ឆ្នាំ បម្រើការងារនៅនាយកដ្ឋានសរុប នៃក្រសួងការពារជាតិ មានអាស័យដ្ឋានស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សំណុំរឿងខាងលើនេះត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ចាត់ បញ្ជូនមកដល់ស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែមករា រួចហើយ ចំណែកមន្រ្តីយោធាដែលពាក់ផ្កាយ២ នោះ និងត្រូវនាំខ្លួនទៅសាកសួរនៅព្រឹក នេះ ។ តាមប្រភពព័ត៍មានឲ្យដឹងថា ដើមបណ្តឹងក្នុងសំណុំរឿងអំពើហឹង្សានោះមានជនរងគ្រោះ៣ នាក់ ទី១.ប្រពន្ធ ទី២.ប្អូនថ្លៃ ទី៣.ក្មួយស្រី ។ តាមពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ អឿង ប៉ុលភិវឌ្ឍន៌ បានមកផ្ទះ ហើយក៏កើតមានទំនាស់ពាក្យសំដីជាមួយក្មួយ ស្រី ប្អូនថ្លៃ និងប្រពន្ធ រហូតឈានដល់ប្រើអំពើហឹង្សាលើក្រុមគ្រួសារទៀតផង ។ យប់ថ្ងៃកើតហេតុជនរងគ្រោះក៏បានទាក់ទងទៅកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថមូលដ្ឋាន ឲ្យទៅជួយអន្តរាគ មន៍ ដើម្បីទប់ស្កាត់កុំមានគ្រោះថ្នាក់ដល់ជីវិត ។

ពេលសមត្តកិច្ចកងរាជអាវុធហត្ថទៅដល់ ក៏បានសម្រុះសម្រួលគ្នាឲ្យភាគីទាំងពីរស្ងប់ស្កាត់ និងចូលបន្ទប់ដេករៀងខ្លួនទៅ ។ លុះព្រឹកឡើងភ្ញាក់ពីដំណេក បុរសជាប្តីនៅតែបង្កាត់ភ្លើងទំនាស់ជាពាក្យសំដី និងប្រើអំពើហឹង្សាមកលើក្រុមគ្រួសារដដែល ធ្វើឲ្យជនរងគ្រោះមានការភ័យខ្លាច ទើបពួកគាត់បានទាក់ទងទៅកម្លាំងសមត្តកិច្ចកងរាជ អាវុធហត្ថ ឲ្យទៅជួយអន្តរាគមន៍ម្តងទៀត នៅពេលសមត្តកិច្ចចុះ ទៅដល់ បានធ្វើការឃាត់ខ្លួនលោកផ្កាយ២ និងដកហូតអាវុធអា កា២ ដើម និងគ្រាប់មួយចំនួន ។

ជនរងគ្រោះឲ្យដឹងទៀតថា លោកផ្កាយ២យោធារូបនោះ មិនមែនទើបតែប្រើអំពើហឹង្សាលើក្រុមគ្រួសារម្តងនេះទេ គឺកើតឡើងជាញឹកញាប់អស់រយៈពេល ៧ទៅ៨ឆ្នាំមកហើយ ដែលក្រុមគ្រួសាររងទុក្ខលំបាក តែក៏មិន បានប្តឹងផ្តល់នោះដែរ ដើម្បីទុកកិត្តិយសឲ្យគាត់ ប៉ុន្តែអំពើហឹង្សាពេលនេះទ្រាំលែងបាន ទើបពួកគាត់សម្រេចចិត្តប្តឹងសមត្តកិច្ចឲ្យអនុវត្តតាមច្បាប់ជាធរមាន ដូច្នោះសុំឲ្យតុលាការជួយផ្តល់ភាពយុត្តិធម៍ ដល់ពួកគាត់ជាជនរងគ្រោះផង៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post

ឆេះឃ្លាំងលក់រថយន្តសេរីទំនើបនៅសង្កាត់ផ្សារដេប៉ូទី១ ខូចខាតខ្ទង់សែនដុល្លា

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021