CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ឆេះឃ្លាំងលក់រថយន្តសេរីទំនើបនៅសង្កាត់ផ្សារដេប៉ូទី១ ខូចខាតខ្ទង់សែនដុល្លា

  • ដោយ: VAN DETH
  • | January 10, 2023
  • | 1:47 pm
ឆេះឃ្លាំងលក់រថយន្តសេរីទំនើបនៅសង្កាត់ផ្សារដេប៉ូទី១ ខូចខាតខ្ទង់សែនដុល្លា

ដោយ រតនា

ភ្នំពេញ៖ អគ្គិភ័យឆេះរថយន្តសេរីទំនើបចំនួន០៣គ្រឿង ក្នុងឃ្លាំងស្ទុករថយន្តមួយកន្លែងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខូចខាតរាបសែនដុល្លា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចឃ្លាំងលេខ២៣៤ ស្ថិតនៅតាមបណ្តោយផ្លូវ១៨៨ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេបានប្រទះឃើញផ្សែងហ៊ុយចេញពីឃ្លាំងខាងក្រោយនៃទីតាំងកើតហេតុ បន្ទាប់មកស្រាប់តែមានអណ្តាតភ្លើងឆាបឆេះរថយន្តមួយគ្រឿងម៉ាក Lexus LM300h បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភ្លាមៗនោះប្រជាពលរដ្ឋ បានយកបំពុងស្ម័នបាញ់ពន្លត់ជាបឋម ប៉ុន្តែដោយសារតែឆាបឆេះខ្លាំង បណ្តាលឲ្យរាលដាលទៅដល់រថយន្តចំនួន២គ្រឿងទៀតម៉ាក ប៊េនលី និង 4Runner ទើបប្រជាពលរដ្ឋ ទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ។

ក្រោយពីទទួលដំណឹងនេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ភ្លាមៗផងដែរ។ ដោយនៅក្នុងហេតុការណ៍អគ្គិភ័យនេះ មិនបានបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ចំពោះមូលហេតុនៃការឆាបឆេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ។

បច្ចុប្បន្ន ករណីអគ្គិភ័យឆាបឆេះឃ្លាំងស្តុករថយន្តខាងលើ ត្រូវបានរលត់ទាំងស្រុងនាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់ចំនួន១៧គ្រឿង បាញ់ទឹកអស់ទាំង១៧គ្រឿង៕

 

Share63Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ជំនន់ទឹកភ្លៀងកំពុងវាយលុកលើស្រុក-ក្រុង៤ក្នុងខេត្តកំពង់ស្ពឺ

ជំនន់ទឹកភ្លៀងកំពុងវាយលុកលើស្រុក-ក្រុង៤ក្នុងខេត្តកំពង់ស្ពឺ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021