ដោយ រតនា
ភ្នំពេញ ៖ រថយន្ដ របស់ក្រុម ហ៊ុន ដឹកជញ្ជូន (វីរៈ ប៊ុនថាំ) បេីកបរមិនប្រយ័ត្ន បានទាក់ជាប់ស្លាក់សញ្ញាចររាចរណ៍ បាក់ចេញពីបង្គោល បង្កការផ្ញាក់ផ្អេីលយ៉ាងខ្លាំង។
ហេតុការណ៍មួយនេះបានកេីតឡេីងកាលពីវេលាភ និង១០ នាទីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ចំណុចគល់ស្ពាន(បាឡេ) ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយ ចង្វា រ រាជធានី ភ្នំពេញ ។
តាមប្រភពពត៌មានពីកន្លែងកេីតហេតុបានអោយ កដឹងថា៖ នៅមុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាក KIA ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3G-1927 ជាប្រភេទ រថយន្ដ ដឹកជញ្ជូន របស់ក្រុមហ៊ុន(វីរៈ ប៊ុ កនថាំ) បានធ្វេីដំណេីរ តាមបណ្ដោយ ផ្លូវជាតិ លេខ៥ ឆ្ពោះ ឡេីងទៅស្ពាន(បាឡេ) លុះពេលធ្វេីដំណេីរមកដល់ចំណុចកេីតហេតុគល់ស្ពាន(បាឡេ) ខាងកេីត ដោយរថយន្តនោះមិន បានប្រុងប្រយ័ត្ន ក៏បានទាក់ស្លាក់សញ្ញាចររាចរណ៍ បណ្តាល អោយដាច់ជាប់ដំបូលឡានខាងលេី និងវៀចត្រេតបង្គោលអស់ចំនួន២ ដេីមផងដែរ ។ ភ្លាមៗ នោះសន្តិសុខរបស់ក្រុមហ៊ុន(OCIC)ដែរប្រចាំការនៅខាងគល់ស្ពានបាននាំគ្នាទាញប៉ារ៉ាសបិទស្ពានកុំអោយប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ស្ពាន កាពារកុំអោយមានគ្រោះថ្នាក់។
ក្រោយពេលកើតហេតុភាគីទាំងសងខាងបានធ្វេីចរចារការដោះស្រាយគ្នា ដោយភាគីតំណាងខាងក្រុមហ៊ុន(វីរៈ ប៊ុនថាំ) ធ្វើ ការសងសំណងការខូចខាតអោយថ្មីឡេីងវិញ ដេីម្បីបញ្ចប់រឿង។ ៕