CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ត្រូវអភិវឌ្ឍក្រសួងឱ្យក្លាយជារដ្ឋបាលទំនើបមួយ ប្រកបដោយសមត្ថភាព ប្រសិទ្ធភាព និង ប្រសិទ្ធផល ដើម្បីពង្រឹង តម្លាភាព អភិបាលកិច្ចល្អ និងលើកកម្ពស់នីតិរដ្ឋ

  • ដោយ: VAN DETH
  • | February 8, 2023
  • | 8:52 am

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីល្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលសន្និបាត របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ នៅសុខាភ្នំពេញ នារសៀល ថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការកោតសសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ និងមន្ទីររាជធានីខេត្ត និងវិទ្យាស្ថានជាតិអធិការកិច្ច ដែលបានខិតខំយកចិត្តទុក្ខដាក់បំពេញការងាររបស់ខ្លួន ទទួលបានលទ្ធផលគួរជាទីមោទនៈ តាមរយៈការបំពេញការងារយ៉ាងសកម្ម នៅគ្រប់ មុខសញ្ញា ដោយ បាន ចុះបំពេញបេសកកម្ម ជាច្រើន ជាពិសេស ការចុះធ្វើអធិការកិច្ច ការតាមដានការអនុវត្តច្បាប់ ការទទួល និង ដោះ ស្រាយបណ្តឹង ការផ្សព្វផ្សាយច្បាប់ និងការបណ្តុះបណ្តាល ជំនាញអធិការកិច្ច ដោយ វិទ្យាស្ថាន ជាតិ អធិការកិច្ច។

ដោយឡែកនៅក្នុងថ្ងៃនេះវិញ អង្គសន្និបាតពេញមួយថ្ងៃនេះ ក៏បានទទួលនូវធាតុចូលមួយចំនួន ក្នុងការពង្រឹង និងអភិវឌ្ឍន៍ស្ថាប័ន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលស្របតាមទិសស្លោក «អភិវឌ្ឍ ស្ថាប័ន ឱ្យក្លាយជារដ្ឋបាលទំនើបមួយ ប្រកប ដោយ សមត្ថភាព ប្រសិទ្ធភាព និង ប្រសិទ្ធផល ដើម្បី ធ្វើ ជា ភ្នែក ជាត្រចៀក របស់រាជរដ្ឋាភិបាល បំរើ ប្រជាពលរដ្ឋ ការពារ សុវត្ថិភាព សាធារណៈ ការពារ សិទ្ធិ និង ផលប្រយោជន៍ស្របច្បាប់របស់ស្ថាប័ន និង ប្រជាពលរដ្ឋ ពង្រឹង តម្លាភាព អភិបាលកិច្ចល្អ និងលើកកម្ពស់នីតិរដ្ឋ» ។

ជាពិសេស ត្រូវបំពេញការងារ ដោយយក លិខិតបទដ្ឋានគតិយុត្តិជាគោល ក្នុងការផ្សព្វផ្សាយច្បាប់ជូនប្រជាពលរដ្ឋ ធ្វើអធិការកិច្ច តាមដានការអនុវត្តច្បាប់ និងដោះស្រាយបណ្តឹង ដើម្បីសម្រេចលទ្ធផល ដែលបានកំណត់ក្នុងផែនការ យុទ្ធសាស្ត្រ របស់ក្រសួង ក្នុងគោលដៅទប់ស្កាត់ បាតុភាពអសកម្ម អំពើពុករលួយ និងការរំលោភដោយអំណាច ដើម្បីបំរើប្រជាពលរដ្ឋ និងបង្កើន ជំនឿជឿជាក់មកលើរាជរដ្ឋាភិបាល ៕
(ទុយ សារិទ្ធ )

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រារព្ធខួប១០ឆ្នាំនៃការកាន់អំណាចរបស់លោក

មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រារព្ធខួប១០ឆ្នាំនៃការកាន់អំណាចរបស់លោក

December 30, 2021

អន្តរជាតិ៖នៅថ្ងៃព្រហស្បត្តិ៍សប្ដាហ៍នេះជាថ្ងៃគម្រប់ខួប១០ឆ្នាំ...

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ពូទីន៖រុស្ស៊ីនិងអាមេរិកនឹងជួបពិភាក្សាគ្នាអំពីស្ថានភាពនៅអ៊ុយក្រែននៅដើមឆ្នាំក្រោយ

December 24, 2021

អន្តរជាតិ៖ប្រធានាធិបតីរុស្ស៊ី...

Next Post

រថយន្តដឹករបងដែកលួស បើកលឿនបួងចង្កូតមិនប្រយ័ត្ន បណ្តាលអោយក្រឡាប់ផ្ញារជើង នៅស្តុបវត្តនិរោធ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021