CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ចាត់វិធានកាក្ដៅ ទីតាំងទទួលផ្ញើម៉ូតូ២៤ម៉ោង លើទ្រូងផ្លូវ

  • ដោយ: VAN DETH
  • | February 18, 2023
  • | 11:00 am

ដោយ រតនា

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧មករា បានចុះមកត្រួតពិនិត្យនិងចាត់វិធានការក្ដៅចំពោះទីតាំងទទួលផ្ញើម៉ូតូ ២៤ម៉ោងលើ ២៤ម៉ោងក្នុងភូមិសាស្ត្រខណ្ឌ៧មករា ក្រោយអាជ្ញាធរធ្វើការអប់រំណែនាំ និង កិច្ចសន្យាជាច្រើនលើកច្រើនសារមកហើយ តែម្ចាស់អាជីវកម្មទាំងនោះមិនចូលរួមសហការជាមួយអាជ្ញាធរ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៩យប់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោក ថេង សុថុល អភិបាលនៃ គណៈអភិបាលខណ្ឌ៧មករា ចុះអនុវត្តន៍ ចាត់វិធានការក្ដៅទៅលើទីតាំងទទួលផ្ញើម៉ូតូ ២៤ម៉ោងទាំង៣៨ទីតាំងក្នុងមូលដ្ឋានខណ្ឌ៧មករា ដែលរំលោភលើផ្លូវសាធារណៈដោយលើកយកម៉ូតូដែលទទួលផ្ញើដាក់លើទ្រូងផ្លូវយកទៅរក្សាទុកនៅសាលាខណ្ឌ ៧មករាដើម្បីចាត់ការតាមនីតិវិធី។

លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា បានឲ្យដឹងថាមុនឈានដល់វិធានការនេះកម្លាំងអាជ្ញាធរសង្កាត់ និង ប៉ុស្តិ៍រដ្ឋបាលបានធ្វើការអប់រំណែនាំ និង កិច្ចសន្យាជាច្រើនលើកច្រើនសារមកហើយ ជាមួយម្ចាស់អាជីវកម្ម តែ ម្ចាស់ អាជីវកម្មនៅតែមិនចូលរួមសហការជាអាជ្ញាធរ រហូតដល់រដ្ឋបាលខណ្ឌក៏បានអញ្ជើញម្ចាស់ប្រកបអាជីវកម្មទទួលផ្ញើម៉ូតូ ២៤ ម៉ោងទៅធ្វើការអប់រំណែនាំ និងកិច្ចសន្យាផងដែរ។

លោកអភិបាលខណ្ឌ បានបន្តទៀតថាទីតាំងទទួលផ្ញើម៉ូតូ ២៤ម៉ោងនៅក្នុងមូលដ្ឋានខណ្ឌ ៧មករា មានចំនួន ៣៨ទីតាំង ដោយក្នុងនោះដែរលោកបានបញ្ជាក់ថាមិនមែនមិនឲ្យពួកគាត់ប្រកបអាជីវកម្មទទួលនោះទេ តែលោកអភិបាលសំណូមពរឲ្យម្ចាស់អាជីវកម្មចូលរួមសហការជាមួយអាជ្ញាធរ គឺមិនអនុញ្ញាតឲ្យទទួលផ្ញើម៉ូតូដាក់លើទ្រូងផ្លូវឡើយ។ ប៉ុន្តែអនុញ្ញាតឲ្យដាក់ត្រឹមចិញ្ចើមផ្លូវនៅពេលយប់ រហូតដល់ម៉ោង ៦ ទៅ ម៉ោង៧ព្រឹក នៅលើចិញ្ជើមផ្លូវត្រូវយកម៉ូតូចេញអស់ពីចិញ្ជើមផ្លូវ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post

Teslaប្រកាសប្រមូលរថយន្ត360ពាន់គ្រឿងដើម្បីជួសជុលកម្មវិធីបើកបរដោយខ្លួនឯងFSD

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021