CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

កម្លាំង នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីឃាតកម្ម ចាក់សម្លាប់ប្លន់ជនរងគ្រោះចំនួន ១៥ កាំបិត

  • ដោយ: TV9 News New
  • | March 22, 2023
  • | 10:54 pm
កម្លាំង នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីឃាតកម្ម ចាក់សម្លាប់ប្លន់ជនរងគ្រោះចំនួន ១៥ កាំបិត

ដោយ រតនា

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្មចាក់សម្លាប់ជនរងគ្រោះចំនួន ១៥កាំបិតបណ្ដាលឲ្យស្លាប់ នៅកន្លែងកើតហេតុ។ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ចំណុចផ្លូវលេខ១៣៦ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនយុតិធម៌ និងបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌយ៉ាងយកចិត្តទុកដាក់ ។

ក្រោយពីទទួលបានបទបញ្ជាដឺម៉ឺងម៉ាត់ របស់ឯកឧត្តម នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដឹកនាំសហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងមូលដ្ឋានស្រុកឧដុង្គ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញានិងឃាត់ខ្លួនបានសម្រេច។

ក្រោយការឃាត់ខ្លួនជនសង្ស័យដែលមានឈ្មោះ វ៉ន រិទ្ធ បានសារភាពថាខ្លួនពិតជាបាន ចាក់សម្លាប់ជនរងគ្រឿង ឈ្មោះ នុត សារឿង ប្លន់យក នាឡិកាដៃ ទូរស័ព្ទ១គ្រឿង និងម៉ូតូ០១គ្រឿង មែន។

គួរបញ្ជាក់ផងដែរកាលពីរសៀលថ្ងៃទី២១ ខែមិនាឆ្នាំ ២០២៣ ម្សិលមិញនេះ មុនពេលកើតហេតុជនរងគ្រោះនៅផ្ទះក៏បានឃើញជនសង្ស័យកំពុងដើររួចក៏បានហៅមកចូលអង្គុយផឹកស៊ីជាមួយគ្នា។ស្រាប់តែពេលអង្គុយផឹកជនសង្ស័យបានដកកាំបិតត្នោតចាកសម្លាប់ទៅលើជនរងគ្រោះចំនួន១៥កាំបិតរួចយកសម្ភារៈ នាឡិកាដៃ ទូរស័ព្ទ១គ្រឿង និងម៉ូតូ០១គ្រឿង គេចខ្លួន មកស្នាក់នៅផ្ទះសង្សារនៅឯខេត្តកំពង់ស្ពឺ។

ក្រោយហេតុការណ៍កម្លាំងនគរបាលជំនាញខេត្តកំពង់ឆ្នាំងនិងកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានរួចប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីបន្តនីតិវិធី៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
រដ្ឋបាលខណ្ឌ៧មករា រៀបចំពិធីសូត្រមន្តចម្រើន ព្រះបរិត្ត  ដើម្បីប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

រដ្ឋបាលខណ្ឌ៧មករា រៀបចំពិធីសូត្រមន្តចម្រើន ព្រះបរិត្ត ដើម្បីប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021