CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home កីឡា

Barcelona ឈ្នះជើងឯកLa Liga ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨-១៩

  • ដោយ: VAN DETH
  • | May 16, 2023
  • | 6:48 pm
Barcelona ឈ្នះជើងឯកLa Liga ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨-១៩

ក្រុមអ្នកមានបុណ្យ FC Barcelona បានគ្រងជើងឯក La Liga ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨-១៩ ទោះបីនៅសល់៤ប្រកួតទៀតក្នុងដៃបន្ទាប់ពីពួកគេបានយកឈ្នះក្រុម Espanyol នៅឯកីទ្បដ្ឋាន RCDE Stadium ក្នុងលទ្ធផល ២-៤ កាលពីយប់មិញ។


កីទ្បាករ Robert Lewandowski បានស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ឯង និងជាគ្រាប់បាល់លើកទី២០ របស់ខ្លួននារដូវកាលនេះ ខណៈដែល២គ្រាប់ទៀតរបស់ក្រុម Barca រកបានដោយកីទ្បាករ Alejandro BaldeនិងJules Kounde។ដោយទ្បែកក្រុម Espanyol ក៏រកបាន ២គ្រាប់ទៀតផងដែរដោយកីទ្បាករ Javier Puado និង Joselu ធ្វើបានម្នាក់មួយគ្រាប់។លទ្ធផល ៤-២ នេះ ធ្វើឱ្យក្រុមរបស់លោក Xavi បាននាំមុខលើគូរប្រជែងធំក្នុងលីគអេស្ប៉ាញ គឺក្រុម Real Madrid រហូតដល់១៤ពិន្ទុឯណោះ ដោយមាន៨៥ពិន្ទុ និងសល់៤ប្រកួតទៀតក្នុងដៃ។


គួរជម្រាបថា វាជាពានរង្វាន់ La Liga លើកដំបូងរបស់ពួកគេ ចាប់តាំងពីតារាឆ្នើមរបស់ក្លិបយក្សអេស្ប៉ាញ់ Lionel Messiបានចាកចេញពីកីទ្បាដ្ឋាន Camp Nou កាលពីខែសីហា ឆ្នាំ២០២១ ដើម្បីចូលរួមជាមួយក្លឹបអ្នកមានបារាំង Paris Saint Germain។ ហើយវាក៏ជាលើកដំបូងចាប់តាំងពីលោក Xavi ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ផងដែរ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021