CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ទំនាស់រវាងជនបរទេស ២ក្រុម ខណៈម្ខាងមានកាំបិត និងភាគីម្ខាងទៀតមានកាំភ្លើង ដកបាញ់ស្លាប់ម្នាក់នៅសង្កាត់ទួលស្វាយព្រៃទី១

  • ដោយ: TV9 News New
  • | July 30, 2023
  • | 1:23 pm
ទំនាស់រវាងជនបរទេស ២ក្រុម ខណៈម្ខាងមានកាំបិត និងភាគីម្ខាងទៀតមានកាំភ្លើង ដកបាញ់ស្លាប់ម្នាក់នៅសង្កាត់ទួលស្វាយព្រៃទី១

ដោយ រតនា

ភ្នំពេញ៖ បុរសជនបរទេសម្នាក់ ត្រូវបានខ្មាន់កាំភ្លើងដកបាញ់ស្លាប់ភ្លាសមៗយ៉ាងអាណោចអាធ័ម បន្ទាប់ពីឈ្លោះទាស់ទែងគ្នាមួយប្រាវ ដោយជនរងគ្រោះបានដកកាំបិត ប៉ុន្តែភាគីជនសង្ស័យមានកាំភ្លើង ក៏បានដកបាញ់ ៤គ្រាប់ផ្ទួនៗ រួចនាំគ្នារត់ឡើងឡានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៖០០រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ចំណុចផ្លូវ៣៦០ កែងផ្លូវ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកេង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ និងខ្មាន់កាំភ្លើង បានមានទំនាស់ទាស់ទែងគ្នា ដោយមានកាន់កាំបិតថែមទៀត ពេលនោះជនរងគ្រោះក៏ដើរចេញ ស្រាប់តែភាគីម្ខាងទៀត ដែលជាឃាតក និងជាជនដៃដល់ បានទាញកាំភ្លើង ដេញបាញ់បុរសរងគ្រោះជាច្រើនគ្រាប់ផ្ទួនៗគ្នា ដោយជនរងគ្រោះបានព្យាយាមរត់ឲ្យគេជួយដែរ តែត្រូវជនដៃដល់ បាញ់ស្លាប់យ៉ាងរន្ធត់   រួចប្រញាប់រត់ឡើងជិះរថយន្តឡិចស៊ីស NX200t ដើម្បីគេចខ្លួនបាត់តែម្តង ។

បើតាមការបញ្ជាក់បឋមពីសមត្ថកិច្ចជនរងគ្រោះជាជនបរទេស តែមិនទាន់ដឹងជនជាតិអ្វីនៅឡើយ អាយុប្រហែល ៣០ឆ្នាំជាង ស្លៀកខោខ្លី ពណ៌សាច់ ជើងខ្លី ពាក់អាវស ដៃវែង ស្ពាយកាបូបពណ៌ខ្មៅ ពាក់ស្បែកជើងស៊ក ហើយបើតាមការធ្វើកោសល្យវិច័យ នៅទីតាំងកើតហេតុផ្ទាល់ ឃើញមានគ្រាប់ចំនួន ៤គ្រាប់ ។

ជុំវិញករណីនេះ សមត្ថកិច្ចជំនាញ គ្រប់លំដាប់ថ្នាក់ មានទាំងប៉ុស្តិ៍ ខណ្ឌ ព្រហ្មទណ្ឌរាជធានីភ្នំពេញ ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានហ៊ុព័ទ្ធទីតាំងកើតហេតុ ខាងលើ និងប្រមូលសំបកគ្រាប់ និងកំពុងបើកការស្រាវជ្រាវតាមចាប់ឃាតករខាងលើ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post

សមាគមកាយប្ញទ្ធិនារីកម្ពុជា ទទួលជ័យជម្នះជាប់ឆ្នោតសម្រាប់ការរៀបចំនៃសន្និបាតធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៦

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021