កសិករនៅខេត្តស្ទឹងត្រែងបានពង្រីកការដាំដំណាំលម៉ើជាច្រើនហិកតា
ម៉ឹង កុសល (០១.០៨.២០២៣)
លម៉ើជាប្រភេទដំណាំឈើហូបផ្លែថ្មី មួយមុខទៀត ត្រូវបានកសិករកំពុងដាំដុះនិងបាន ផលនាំចេញទៅកាន់ទីផ្សារហើយ ព្រោះកន្លងមកយើងបានគិតថាដំណាំមួយប្រភេទនេះ មិនអាចដាំបាន ឃើញតែនៅក្រៅប្រទេស ប៉ុន្តែបច្ចុប្បន្នមានវត្តមានជាច្រើនហិកតានៅខេត្តស្ទឹងត្រែង។
ក្នុងឱកាសចុះពិនិត្យដំណាំល្មើនៅឃុំកំភុនស្រុកសេសានខេត្តស្ទឹងត្រែង លោក ទំនីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានបញ្ជាក់ថា៖ដំណាំល្មើមានតម្លៃសេដ្ឋកិច្ចទីផ្សារខ្ពស់ជាងទុរេននិងអាចផលិតជាដំណាប់បាន ហើយបើកសិករយើងដាំដុះបានច្រើន និងជួយធ្វើឱ្យគ្រួសារកាន់តែមានជីវភាពប្រសើរឡើង។ លោក ប្រធានមន្ទីរបន្តថា ដំណាំមួយប្រភេទនេះបានជួយលើកកម្ពស់វិស័យកសិកម្ម នៅក្នុងខេត្តព្រោះមិននឹកស្មានថាកសិករដាំដុះទទួលផលបានល្អបែបនេះទេ គ្រាន់តែនីមានបរិមាណតិចតូចនៅឡើយ ហើយមន្ទីរកសិកម្មនិងជំរុញលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ជាកសិករទាំងអស់មានការចាប់អារម្មណ៍ក្នុងការដាំដុះដំណាំល្មើនេះ ខាងមន្ទីរនិងផ្តល់នូវគ្រប់មធ្យោបាយ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដូចជាលក្ចណៈបច្ចេកទេសឬការសម្របសម្រួលផ្សេងៗ។
លោក សុខ ឃឿន អ្នកដាំល្មើនៅចំការក្រុមហ៊ុនសុភ័គ្រនីការនៅឃុំកំភុនស្រុកសេសានបានបញ្ជាក់ថា ដំណាំល្មើ ពិតជាផ្តល់ផលប្រយោជន៍ក្នុងការលើកកម្ពស់ជីវភាពរស់នៅ តែការដំដុះទាមទារឱ្យមានការព្យាយាម ដាក់ជីស្រោចទឹកហើយពេលវាចេញផ្កាផ្លែ ត្រូវថែទាំតាមបច្ចេកទេសទើបទទួលបានផលល្អ ។ លោកថា ការថែ ទាំនេះពេលចេញផ្កាមកត្រូវបង្កាត់វា ហើយយកក្រដាស់ស្រោបផ្កាវាកុំឱ្យសត្វល្អិតប៊ឺតលម្អង ហើយរយៈ២សប្តាហ៍ យើងប្រលេះផ្លែចេញខ្លះ កុំឱ្យវាចង្អៀត ដើម្បីផលវាបានផ្លែធំ បើទុកឱ្យចង្អៀតមានផ្លែតូច ជាមួយនេះត្រូវច្រស្បៃ និងយកក្រដាសគ្របកុំឱ្យត្រូវទឹកភ្លៀងនិងទៅការពារសត្វល្អិតនិងដង្កូវមកស៊ីផ្លែវា ។
លោកស្រី កែវពិសី កម្មករបម្រើការងារនៅចំការល្មើនេះបានបញ្ជាក់ថា៖ឈើហូបផ្លែមួយប្រភេទនេះផ្លែវាមានទីផ្សារងាយស្រួលលក់ ព្រោះបច្ចុប្បន្នអតិថិជនបញ្ជាទិញច្រើនខ្លះមកដល់ចំការក៍មាន។ លោកស្រីថា កំការល្មើនេះបានផ្តល់ការងារដល់កម្មករធ្វើការនៅទីនេះទទួលបានប្រាក់ឧបត្ថម្ភក្នុងមួយខែ ចាប់ពី២០០-ទៅ៣០០ដូល្លា អាចទទួលយកបាន ដោយមិនបាច់ទៅស៊ីឈ្នួលលក់កម្លាំងពលកម្មនៅក្រៅប្រទេសទេ ។
សូមបញ្ចាក់ថា៖ ខេត្តស្ទឹងត្រែងបន្ទាប់ពីដំណាំទុរេន មានដំណាំល្មើមួយប្រភេទទៀតដែលពីមុនមកពុំធ្លាប់មានសោះ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះកសិករដាំបានផ្លែ លក់បានតម្លៃខ្ពស់ ក្នុងមួយគឺឡូក្រាម៨ដូល្លា និងមានទីផ្សារស្រួលលក់ជាងទុរេន ៕c
ម៉ឹង កុសល (០១.០៨.២០២៣)
លម៉ើជាប្រភេទដំណាំឈើហូបផ្លែថ្មី មួយមុខទៀត ត្រូវបានកសិករកំពុងដាំដុះនិងបាន ផលនាំចេញទៅកាន់ទីផ្សារហើយ ព្រោះកន្លងមកយើងបានគិតថាដំណាំមួយប្រភេទនេះ មិនអាចដាំបាន ឃើញតែនៅក្រៅប្រទេស ប៉ុន្តែបច្ចុប្បន្នមានវត្តមានជាច្រើនហិកតានៅខេត្តស្ទឹងត្រែង។
ក្នុងឱកាសចុះពិនិត្យដំណាំល្មើនៅឃុំកំភុនស្រុកសេសានខេត្តស្ទឹងត្រែង លោក ទំនីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានបញ្ជាក់ថា៖ដំណាំល្មើមានតម្លៃសេដ្ឋកិច្ចទីផ្សារខ្ពស់ជាងទុរេននិងអាចផលិតជាដំណាប់បាន ហើយបើកសិករយើងដាំដុះបានច្រើន និងជួយធ្វើឱ្យគ្រួសារកាន់តែមានជីវភាពប្រសើរឡើង។ លោក ប្រធានមន្ទីរបន្តថា ដំណាំមួយប្រភេទនេះបានជួយលើកកម្ពស់វិស័យកសិកម្ម នៅក្នុងខេត្តព្រោះមិននឹកស្មានថាកសិករដាំដុះទទួលផលបានល្អបែបនេះទេ គ្រាន់តែនីមានបរិមាណតិចតូចនៅឡើយ ហើយមន្ទីរកសិកម្មនិងជំរុញលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ជាកសិករទាំងអស់មានការចាប់អារម្មណ៍ក្នុងការដាំដុះដំណាំល្មើនេះ ខាងមន្ទីរនិងផ្តល់នូវគ្រប់មធ្យោបាយ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដូចជាលក្ចណៈបច្ចេកទេសឬការសម្របសម្រួលផ្សេងៗ។
លោក សុខ ឃឿន អ្នកដាំល្មើនៅចំការក្រុមហ៊ុនសុភ័គ្រនីការនៅឃុំកំភុនស្រុកសេសានបានបញ្ជាក់ថា ដំណាំល្មើ ពិតជាផ្តល់ផលប្រយោជន៍ក្នុងការលើកកម្ពស់ជីវភាពរស់នៅ តែការដំដុះទាមទារឱ្យមានការព្យាយាម ដាក់ជីស្រោចទឹកហើយពេលវាចេញផ្កាផ្លែ ត្រូវថែទាំតាមបច្ចេកទេសទើបទទួលបានផលល្អ ។ លោកថា ការថែ ទាំនេះពេលចេញផ្កាមកត្រូវបង្កាត់វា ហើយយកក្រដាស់ស្រោបផ្កាវាកុំឱ្យសត្វល្អិតប៊ឺតលម្អង ហើយរយៈ២សប្តាហ៍ យើងប្រលេះផ្លែចេញខ្លះ កុំឱ្យវាចង្អៀត ដើម្បីផលវាបានផ្លែធំ បើទុកឱ្យចង្អៀតមានផ្លែតូច ជាមួយនេះត្រូវច្រស្បៃ និងយកក្រដាសគ្របកុំឱ្យត្រូវទឹកភ្លៀងនិងទៅការពារសត្វល្អិតនិងដង្កូវមកស៊ីផ្លែវា ។
លោកស្រី កែវពិសី កម្មករបម្រើការងារនៅចំការល្មើនេះបានបញ្ជាក់ថា៖ឈើហូបផ្លែមួយប្រភេទនេះផ្លែវាមានទីផ្សារងាយស្រួលលក់ ព្រោះបច្ចុប្បន្នអតិថិជនបញ្ជាទិញច្រើនខ្លះមកដល់ចំការក៍មាន។ លោកស្រីថា កំការល្មើនេះបានផ្តល់ការងារដល់កម្មករធ្វើការនៅទីនេះទទួលបានប្រាក់ឧបត្ថម្ភក្នុងមួយខែ ចាប់ពី២០០-ទៅ៣០០ដូល្លា អាចទទួលយកបាន ដោយមិនបាច់ទៅស៊ីឈ្នួលលក់កម្លាំងពលកម្មនៅក្រៅប្រទេសទេ ។
សូមបញ្ចាក់ថា៖ ខេត្តស្ទឹងត្រែងបន្ទាប់ពីដំណាំទុរេន មានដំណាំល្មើមួយប្រភេទទៀតដែលពីមុនមកពុំធ្លាប់មានសោះ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះកសិករដាំបានផ្លែ លក់បានតម្លៃខ្ពស់ ក្នុងមួយគឺឡូក្រាម៨ដូល្លា និងមានទីផ្សារស្រួលលក់ជាងទុរេន ៕