CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

មនុស្ស១១នាក់ស្លាប់និង១៣នាក់បាត់ខ្លួនក្នុងគ្រោះទឹកជំនន់នៅទីក្រុងប៉េកាំង

  • ដោយ: TV9 News New
  • | August 2, 2023
  • | 1:21 pm
មនុស្ស១១នាក់ស្លាប់និង១៣នាក់បាត់ខ្លួនក្នុងគ្រោះទឹកជំនន់នៅទីក្រុងប៉េកាំង

អន្តរជាតិ៖ជំនន់ទឹកភ្លៀង បានវាយប្រហារលើផ្នែកជាច្រើននៃប្រទេសចិនចាប់តាំងពីថ្ងៃសៅរ៍មក ជា​មួយ​នឹងភ្លៀងធ្លាក់យ៉ាងគំហុកបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរលើទីក្រុងប៉េកាំង និងខេត្តហឺប៉ីដែលនៅជិតនោះ។

ទូរទស្សន៍CCTV បានរាយការណ៍ថាមនុស្ស ១១ នាក់បានស្លាប់ និង ១៣នាក់កំពុងបាត់ខ្លួននៅក្នុងទីក្រុងប៉េកាំង ដោយសារការបាក់ដី និងទឹកជំនន់។

CCTVបានបន្តថាមនុស្សជាង៤៤,០០០នាក់បានរងផលប៉ះពាល់នៅក្នុងរដ្ឋធានីរបស់ប្រទេ​ស​ចិន ហើយមនុស្សជាង ១២០,០០០ នាក់ត្រូវបានបង្ខំឱ្យជម្លៀសទៅទីទួលសុវត្តិភាព។

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង កាលពីថ្ងៃអង្គារបាន​ណែនាំ​អាជ្ញាធរ​​ឲ្យ​ធ្វើ​ប្រតិបត្តិការ​ស្វែងរក និង​ជួយ​សង្គ្រោះ​អ្នក​បាត់​ខ្លួន។ប៉ូលិស និង​អ្នក​ពន្លត់​អគ្គិភ័យ​បន្ត​ប្រតិបត្តិការ​ជួយ​សង្គ្រោះ។

ទន្ទឹមគ្នានេះមន្ត្រីឧតុនិយមចិនបាននិយាយថា ភ្លៀងទំនងជានឹងចុះខ្សោយនៅក្នុងទីក្រុងប៉េកាំង ប៉ុន្តែថា ភ្លៀងនៅតែអាចធ្លាក់នៅក្នុងតំបន់ភាគខាងជើង និងតំបន់ដីគោករបស់ប្រទេស។

ពួកគេបានដកការប្រកាសអាសន្នកម្រិត៤ដែលជាកម្រិតខ្ពស់បំផុត ខណៈពេលដែលជំរុញឱ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
សមត្ថកិច្ចនគបាលប្រឆាំគ្រឿងញនៃស្នងការនគបាលកំពង់ឆ្នាំងសហការជាមួយនគបាលក្រុងកំពង់ឆ្នាំងឃាត់ខ្លួនស្ត្រីជនសង្ស័យម្នាក់រួមនិងវត្ថុតាងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនទៅសាលាដំបូងខេត្ត

សមត្ថកិច្ចនគបាលប្រឆាំគ្រឿងញនៃស្នងការនគបាលកំពង់ឆ្នាំងសហការជាមួយនគបាលក្រុងកំពង់ឆ្នាំងឃាត់ខ្លួនស្ត្រីជនសង្ស័យម្នាក់រួមនិងវត្ថុតាងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនទៅសាលាដំបូងខេត្ត

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021