CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មានជាតិ

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បូកសរុបលទ្ធផលការងារយេនឌ័រឆមាសទី១ ឆ្នាំ២០២៣ និងប្រគល់ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល ជូនយោធិននារី សម្រាកលំហែមាតុភាព

  • ដោយ: TV9 News New
  • | August 2, 2023
  • | 1:19 pm

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បូកសរុបលទ្ធផលការងារយេនឌ័រឆមាសទី១ ឆ្នាំ២០២៣ និងប្រគល់ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល ជូនយោធិននារី សម្រាកលំហែមាតុភាព

(កំពង់ធំ)÷នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយេនឌ័រឆមាសទី១ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តនៅឆមាសទី២ ឆ្នាំ២០២៣ និងប្រគល់ថវិកាគោលនយោបាយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ ជូនយោធិននារីចំនួន៥រូប ដែលពិធីនេះប្រព្រឹត្តទៅ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ ។

លោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន នាយ សេនាធិការរង និងជាប្រធានក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានរបាយការណ៍លទ្ធផលសកម្មភាព ចំណុចខ្លាំង ចំណុចខ្សោយ  ក្នុងការអនុវត្តការងារយេនឌ័រនៅឆមាសទី១  និងទិសដៅសម្រាប់អនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៣។ ជាមួយនោះដែរលោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន ក៏បានណែនាំអំពីតួនាទីភាកិច្ចមួយចំនួនបន្ថែមទៀត ពីកិច្ចការងារយេនឌ័រ ដែលយើងទាំងអស់គ្នាត្រូវចូលរួមអនុវត្តបន្តនៅពេលខាងមុខ។
លោកវរសេនីយ៍ទោ ជាវ សុធារិទ្ធ នាយផ្នែកហិរញ្ញវត្ថុ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្តីកំណត់របស់ក្រសួងការពារជាតិ ស្ដីពីការឧបត្ថម្ភប្រាក់គោល នយោបាយរបស់រាជរដ្ឋាភិបាល ជូនយោធិននារី ដែលត្រូវបានសម្រាកលំហែមាតុភាពដោយក្នុងម្នាក់ៗទទួលបាននូវថវិកាចំនួន ៨០០.០០០ រៀ់ល។

 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអញ្ជើញប្រគល់ថវិកាគោលនយោបាយរបស់រាជរដ្ឋា ភិបាលតាមរយៈក្រសួងការពារជាតិ ជូនដល់យោធិននារីចំនួន៥រូប ដែលបានសម្រាកលំហែមាតុភាពក្នុងរយៈពេលកន្លងមក ដោយយោធិននារីមួយរូបទទួលបាននូវថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាលចំនួន ៨០០.០០០រៀល និងថវិកាឧបត្ថម្ភរបស់អង្គភាពនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងម្នាក់ៗចុះនួន ២០០. ០០០ រៀលបន្ថែមទៀត សរុបយោធិននារីមួយរូប ដែលសម្រាកលំហែមាតុភាពទទួលបានថវិកាចំនួន១.០០០.០០០រៀល។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួង ការពារជាតិ ដែលបានជួយឧបត្ថម្ភថវិកាគោល នយោបាយ សម្រាប់ដោះស្រាយដល់ការលំបាករបស់យោធិននារីក្នុងពេលសម្រាកលំហែមាតុ ភាព និងបានថ្លែងនូវការកោតសរសើរ ដល់ក្រុមការងារយេនឌ័រ និងយោធិនទាំងអស់ ទាំងបុរស និងនារី ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តនូវតួនាទីភារកិច្ចការងារយេនឌ័រនាពេលកន្លងមក និង​បាន​ប្រគល់​ភារកិច្ច​សំខាន់ៗ​មួយ​ចំនួន​ជូន​ក្រុម​ការងារ​យ៉េនឌ័រ​ និងយោធិន​ទាំងអស់​ដែល​ត្រូវ​អនុវត្តន៍​ផងដែរ​។

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
ថ្នាក់ដឹកនាំខេត្តកំពង់ចាម នាំយកទៀនព្រះវស្សា និង​ទេយ្យទាន​​ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន៤ ក្នុងក្រុងកំពង់ចាម

ថ្នាក់ដឹកនាំខេត្តកំពង់ចាម នាំយកទៀនព្រះវស្សា និង​ទេយ្យទាន​​ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន៤ ក្នុងក្រុងកំពង់ចាម

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021