CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

G7, Global Southនឹងពិភាក្សាអំពីសំណើសន្តិភាពរបស់អ៊ុយក្រែននៅអារ៉ាប៊ីសាអូឌីត

  • ដោយ: TV9 News New
  • | August 3, 2023
  • | 10:48 am
G7, Global Southនឹងពិភាក្សាអំពីសំណើសន្តិភាពរបស់អ៊ុយក្រែននៅអារ៉ាប៊ីសាអូឌីត

អន្តរជាតិ៖អ៊ុយក្រែនបានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់មកពីក្រុមប្រទេសសេដ្ឋកិច្ចលូតលាស់ទាំងប្រាំពីរ (G7)ក៏ដូចជាប្រទេសកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍(Global South) នឹងជួបប្រជុំនៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីសំណើសន្តិភាពរបស់ទីក្រុងKyiv។

ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនលោក Andriy Yermak បានប្រកាសតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធថា ការរៀបចំកំពុងដំណើរការសម្រាប់កិច្ចប្រជុំរបស់ទីប្រឹក្សាសន្តិសុខជាតិ។

លោកបាននិយាយថា ក្រុមមន្ត្រីនឹងពិភាក្សាអំពីរូបមន្តសន្តិភាព 10 ចំណុចរបស់ប្រធា​នាធិបតីអ៊ុយក្រែន Volodymyr Zelenskyy។សំណើ​នេះ​រួម​មាន​ការ​ដក​ទ័ព​រុស្ស៊ីចេញពីអ៊ុយក្រែនផងដែរ។

លោក Yermak និយាយ​ថា សន្តិភាព​ត្រឹម​ត្រូវ​ត្រូវ​តែ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​តាម​លក្ខខណ្ឌ​របស់​អ៊ុយក្រែន។

ប្រភព​ការទូត​និយាយ​ថា ការ​ចរចា​នឹង​ត្រូវ​ធ្វើ​នៅ​ទីក្រុង Jeddah ភាគ​ខាងលិច​ប្រទេស​អារ៉ាប៊ីសាអូឌីត នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ។កិច្ចប្រជុំ​នេះ​នឹង​ក្លាយជា​កិច្ចប្រជុំ​លើក​ទី​ពីរ​បន្ទាប់ពី​កិច្ចពិភាក្សា​ស្រដៀង​គ្នា​នេះ​នៅ​ប្រទេស​ដា​ណឺ​ម៉ាក​ក្នុង​ខែមិថុនា​។

មន្ត្រីសន្តិសុខមកពីប្រទេស G7 ក៏ដូចជាប្រទេសកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ដែលប្រមូលផ្តុំគ្នា រួមទាំងឥណ្ឌា ប្រេស៊ីល និងទួរគី បានចូលរួមកិច្ចប្រជុំលើកដំបូង។

លោកYermak និយាយថា មន្ត្រីអ៊ុយក្រែនក៏កំពុងទាក់ទងជាមួយឯកអគ្គរដ្ឋទូតដែលឈរជើងនៅអ៊ុយក្រែនផងដែរ។លោកនិយាយថា ប្រទេសរបស់លោកមានបំណងបើកកិច្ចប្រជុំកំពូលជាមួយមេដឹកនាំពិភពលោក ដើម្បីអនុវត្តសំណើសន្តិភាពរបស់ខ្លួន៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post

សម្ដេចក្រឡាហោម ស ខេង ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនអាចប្រទេសណាមួយធ្វើតែឯងបានឡើយ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021