CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មានជាតិ

កម្ពស់ទឹកទន្លេសេសានខេត្តស្ទឹងត្រែងកើនឡើងជិតដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន

  • ដោយ: TV9 News New
  • | August 3, 2023
  • | 4:49 pm
កម្ពស់ទឹកទន្លេសេសានខេត្តស្ទឹងត្រែងកើនឡើងជិតដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន

ខេត្តស្ទឹងត្រែង៖  អាជ្ញាធរស្រុកសេសានខេត្តស្ទឹងត្រែងបានណែនាំប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នពីសុវត្ថិភាពរស់នៅ ហើយត្រូវប្រមូលផលដំណាំណាដែលអាច

យកបាន ដោយត្រូវរួសរាន់ប្រមូលផល។

ក្នុងឱកាសចុះជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទឹកជំនន់ទន្លេ សេសាន នៅថ្ងៃទី០២ខែសីហា ឆ្នាំ ២០២៣នេះ  លោកសុវណ្ណពិសេដ្ឋអភិបាលស្រុកសេសានខេត្តស្ទឹង ត្រែងបានបញ្ជាក់ថា៖ ស្ថានភាពទឹកទន្លេសេសាន មានកម្ពស់ជាង ៨ម៉ែត្រ ជិតដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្នហើយ។

      លោកអភិបាលស្រុកបានបញ្ជាក់ថា៖ ទឹកទន្លេសេសាននៅបន្តឡើងបន្ថែមទៀត បើតាមក្រសួងឧត្តុនិយមបានជូនដំណឹងចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៨ខែសីហា និងមានភ្លៀងធ្លាក់ច្រើនបង្កឱ្យទឹកកាន់ តែឡើងថែមទៀត និងបង្កផលប៉ះ ពាល់ដល់ការរស់នៅរបស់បងប្អូននៅតាមជួរដងទន្លេ  ។

លោកបន្តថា៖បញ្ហាប្រឈមនេះបង ប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅប្រកបរបរតាមបណ្ដោយដងទន្លេ និងបងប្អូនដែលមានមូលដ្ឋានងាយរងគ្រោះផ្សេង ទៀត សូមមេត្តាត្រៀមបង្ការនិងប្រុង ប្រយ័ត្នខ្ពស់ ហើយនាំគ្នាប្រមូលផលដំណាំទៅតាមដែលអាចធ្វើទៅបាន  ហើយបើខ្វះកម្លាំងត្រូវជូនដំណឹងតាមរយៈមេភូមិ។

      លោកឃុតតែវ កសិកររស់នៅភូមិឃុំភ្លុកបានបញ្ជាក់ថា៖គ្រោះ មហន្តរាយទឹកជំនន់នេះហក់ឡើងលឿន  តែក្នុងរយ:ពេល៣ថ្ងៃសោះ បង្កឱ្យលិចផលដំណាំដូចជាដំឡូងមី ពោត និងស្រូវមួយចំនួនក៏ត្រូវលិចផងដែរ។

        លោកប៊ុតថង តំណាងឱ្យចាស់ទុំនៅតំបន់ងាយរងគ្រោះបានក្រើនរំឭកឱ្យប្រជាពលរដ្ឋបង្កើនការត្រៀមលក្ខណៈបង្ការ   និងថែរក្សាកូនចៅតូច ជនចាស់ជរា និងត្រៀមជម្លៀសសត្វចិញ្ចឹមទៅទីទួលសុវត្ថិភាព រៀបចំស្បៀងអាហារផ្សេងៗ ដើម្បីផ្គត់ផ្គង់ នៅពេលចាកចេញពីមូលដ្ឋានទៅរកទីទួលសុវត្ថិភាព។

        លោកបន្តថា៖មួយវិញទៀតត្រូវ ប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗពីព្រោះនៅពេលមានទឹកជំនន់បងប្អូន ក៏រកទីទួលសុវត្ថិភាព ពពួកសត្វផ្សេងៗ ក៏ទៅរកទីទួលរស់នៅផងដែរ ។

        សូមបញ្ជាក់ថា៖នៅថ្ងៃទី០២ ខែសីហា ទឹកទន្លេសេសានមានកម្ពស់ ៨.១៩ម៉ែត្រ  ទន្លេមេគង្គមានកម្ពស់ ៧.៦៥ ម៉ែត្រ  នៅខេត្តស្ទឹងត្រែងហើយ   កម្រិតកម្ពស់ទឹកនេះបង្កផលប៉ះពាល់ ភូមិចំនួន១៥ នៅក្នុងស្រុកសេសាន  ដែលមានប្រជាពលរដ្ឋប្រមាណជិត៣០០ គ្រួសារ   និងផលដំណាំផ្សេងៗជា ច្រើនហិកតា   រងការគំរាមកំហែងផងដែរ ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post

ឯកឧត្តម គន់ សុភា ៖​ ដើម្បីចូលរួម កាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយ គឺចាំបាច់ត្រូវមាន ផែនការត្រៀមបម្រុងឆ្លើយតប គ្រោះអាសន្នជាមុន​

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021