CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសបណ្តោះអាសន្នអាហ្វហ្គានីស្ថានជួបប្រេសិតប្រទេសមួយចំនួននៅកាតា

  • ដោយ: Manith
  • | August 3, 2023
  • | 4:47 pm
រដ្ឋមន្ត្រីការបរទេសបណ្តោះអាសន្នអាហ្វហ្គានីស្ថានជួបប្រេសិតប្រទេសមួយចំនួននៅកាតា

អន្តរជាតិ៖រដ្ឋបាលបណ្តោះអាសន្នរបស់តាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថានបាននិយាយកាលពីថ្ងៃពុធថាខ្លួនបានជួបពិភាក្សាជាមួយប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសលើប្រធានបទជាច្រើននៅក្នុងប្រទេសកាតា។

រដ្ឋមន្ត្រីការបរទេសស្តីទី Mawlawi Amir Khan Muttaqi កំពុងដឹកនាំគណៈប្រតិភូនៅរដ្ឋធានីDoha ជួបជាមួយតំណាងមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ហូឡង់ អេស្បាញ កូរ៉េខាងត្បូង អ៊ីតាលី អូស្ត្រាលី និងកាណាដា,នេះ​បើ​តាម​មន្ត្រី​ក្រសួង​ការ​បរទេស​បណ្ដោះ​អាសន្ន។

នៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជាTwitter អ្នកនាំពាក្យរងរបស់ក្រសួងលោក Hafiz Zia Ahmad បាននិយាយថា៖ “ការពិភាក្សាលម្អិតគ្រប់ជ្រុងជ្រោយត្រូវបានធ្វើឡើងលើវឌ្ឍនភាពថ្មីៗរបស់IEA (Islamic Emirates of Afghanistan) ដែលបានធ្វើឡើងនៅក្នុងនយោបាយ សេដ្ឋកិច្ច សន្តិសុខ ការគ្រប់គ្រង និងប្រឆាំងគ្រឿងញៀន”។

មន្ត្រីបណ្តោះអាសន្នរបស់ប្រទេសអាហ្វហ្គានីស្ថានមកពីអង្គការរតនាគារ និងអឌ្ឍចន្ទក្រហមរបស់ប្រទេសក៏បានធ្វើបទបង្ហាញអំពីការងាររបស់ពួកគេផងដែរ។

លោក Muttaqi និងគណៈប្រតិភូរបស់លោក Ahmed បាននិយាយថា “ពួកគេបានផ្តល់ចម្លើយយ៉ាងលម្អិតចំពោះសំណួរ និងកង្វល់ដែលលើកឡើងដោយឯកអគ្គរដ្ឋទូតនៃប្រទេសផ្សេងៗ”។

ទីក្រុងDoha​ក៏បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចារយៈពេលពីរថ្ងៃនៅចុងសប្តាហ៍រវាងមន្ត្រីអាហ្វហ្គានីស្ថាន និងគណៈប្រតិភូអាមេរិកដែលមានសមាជិក15 រូប ដែលដឹកនាំដោយតំណាងពិសេសរបស់វ៉ាស៊ីនតោនសម្រាប់អាហ្វហ្គានីស្ថានគឺលោក Thomas West ។

ចាប់តាំងពីពួកគេឡើងកាន់អំណាចក្នុងខែសីហា ឆ្នាំ 2021 ក្រុមតាលីបង់ដែលរដ្ឋាភិបាលរបស់ពួកគេមិនទាន់ត្រូវបានទទួលស្គាល់ជាអន្តរជាតិនោះ បាននឹងកំពុងជួបប្រជុំជាមួយបេសកជនមកពីប្រទេសផ្សេងៗក្នុងប្រទេសកាតា ជាកន្លែងដែលខ្លួនបានរក្សាការិយាល័យនយោបាយរបស់ខ្លួនតាំងពីឆ្នាំ2013មកម្លេះ។

លោកMuttaqi ក៏បានជួបជាមួយលោក Mutlaq Al-Qahtani តំណាងពិសេសរបស់ប្រទេសកាតាសម្រាប់អាហ្វហ្គានីស្ថាននៅក្រសួងការបរទេសផងដែរ។

លោក Ahmad បាននិយាយថា ភាគីទាំងពីរបានពិភាក្សាគ្នាលើបញ្ហានយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មផ្សេងៗ ដោយបន្ថែមថាលោក Qahtani បានមើលឃើញ ស្ថានភាពបច្ចុប្បន្ននៅអាហ្វហ្គានីស្ថានគឺមានភាព “ល្អប្រសើរ” ។

លោក Qahtani បាននិយាយថា តំបន់ និងពិភពលោក “គួរតែបោះជំហានឆ្ពោះទៅមុខ ឆ្ពោះទៅរកការចូលរួមក្នុងន័យស្ថាបនា ជាមួយអាហ្វហ្គានីស្ថាន” និងមិនខ្ជះខ្ជាយឱកាសដែលមានស្រាប់,នេះបើយោងតាមក្រសួងការបរទេសអាហ្វហ្គានីស្ថាន៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
ឯកឧត្តម គន់ សុភា ៖​ ដើម្បីចូលរួម កាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយ គឺចាំបាច់ត្រូវមាន ផែនការត្រៀមបម្រុងឆ្លើយតប គ្រោះអាសន្នជាមុន​

ឯកឧត្តម គន់ សុភា ៖​ ដើម្បីចូលរួម កាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយ គឺចាំបាច់ត្រូវមាន ផែនការត្រៀមបម្រុងឆ្លើយតប គ្រោះអាសន្នជាមុន​

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021