CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មានជាតិ

ក្រសួងអប់រំ អំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការប្រុងប្រយ័ត្ននារដូវភ្លៀងនេះ

  • ដោយ: Phearum Nop
  • | August 7, 2023
  • | 10:49 am
ក្រសួងអប់រំ អំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការប្រុងប្រយ័ត្ននារដូវភ្លៀងនេះ

ម៉ឹង កុសល (០៤.០៨.២៣)

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការប្រុងប្រយ័ត្ននារដូវភ្លៀងនេះ ដើម្បីអាចបញ្ជៀសបាននៅហានីភ័យផ្សេងៗ។ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា គិតត្រឹមរសៀល ថ្ងៃទី០២ សីហា ២០២៣ យោងតាមរបាយការណ៍ដែលក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយវិស័យអប់រំ ទទួលបានពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តទូទាំងប្រទេស សាលារៀនសរុបចំនួន០៧ ផ្អាកដំណើការជាបណ្តោះអាសន្នដោយសារជំនន់ទឹកភ្លៀង គឺខេត្តរតនគីរីមានសាលារៀនចំនួន០៦ និងខេត្តកំពង់ធំ មានសាលារៀនចំនួន០១។

ឯកឧត្តម បានបន្ដទៀតថា ក្រសួងអប់រំ សូមអំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតានិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បង្កើនការប្រុងប្រយ័ត្ននារដូវភ្លៀងនេះក្នុងការបន្តថែទាំសុខភាពនិងរក្សាសុវត្ថិភាព។ សូមមាតាបិតាបន្តប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមការពារមិនឱ្យកូនលង់ទឹក។ សូមគ្រប់ភាគីពាក់ព័ន្ធបន្តអនុវត្តវិធានការសុវត្ថិភាពសុខភាពទាំងអស់គ្នាឱ្យចៀសផុតពីការឆ្លងរោគា និងគ្រោះថ្នាក់នានា។ សិស្សានុសិស្សទាំងអស់ត្រូវបន្តខិតខំរៀនសូត្រក្នុងថ្នាក់និងរៀនខ្លួនឯងបន្ថែម ព្រមទាំងស្តាប់ដំបូន្មានពីសំណាក់មាតាបិតា។ ក្រៅពីការបន្តរៀនសូត្រ សិស្សានុសិស្សទាំងអស់ត្រូវបន្តរក្សាសុខភាព, គោរពច្បាប់ចរាចរណ៍, និងចៀសវាងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់និងបារីគ្រប់ប្រភេទ ដើម្បីរក្សាសុខភាព និងអាយុជីវិត។ ឯកឧត្តម អ្នកនាំពាក្យក្រសួងអប់រំ បានបន្ថែមថា ក្រសួងអប់រំ នៅតែបន្តយកចិត្តទុកដាក់កម្រិតខ្ពស់ តាមដានស្ថានភាពធម្មជាតិ ដោយយោងទៅលើការព្យាករណ៍ឧតុនិយមផ្លូវការ និងទិដ្ឋភាពផ្ទាល់នៅមូលដ្ឋាន។ ក្រសួងអប់រំ មានក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយវិស័យអប់រំ ដែលបានបន្តកិច្ចសហការណ៍ជាមួយគ្រប់ភាគីពាក់ព័ន្ធដូចឆ្នាំកន្លងមកដែរ ជាពិសេសជាមួយគណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីត្រៀមលក្ខណ:អន្តរាគមន៍ទៅលើកត្តាចាំបាច់តាមលទ្ធភាពជាក់ស្តែង។ ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តស្វាគមន៍កិច្ចសហការណ៍វិជ្ជមានពីសំណាក់គ្រប់ភាគីពាក់ព័ន្ធលើវិធានការទប់ស្កាត់ និងការឆ្លើយតបលើផលជះពីគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងតាមគ្រឹះស្ថានសិក្សា៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
វារីអគ្គិសនីស្ទឹងពោធិ៍សាត់១បានផ្តល់៥ចំណុចសំខាន់ក្នុងការជួយសេដ្ឋកិច្ចខេត្ត

វារីអគ្គិសនីស្ទឹងពោធិ៍សាត់១បានផ្តល់៥ចំណុចសំខាន់ក្នុងការជួយសេដ្ឋកិច្ចខេត្ត

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021