CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា សហការជាមួយ ក្រុមហ៊ុនមេនូឡាយហ៍្វ ខេមបូឌា ដាំដើមឈើនិងស្មៅ នៅបរិវេណជ្រុងពាយ័ព្យ នៃកសិន្ធុអង្គរ

  • ដោយ: Phearum Nop
  • | August 7, 2023
  • | 10:48 am
អាជ្ញាធរជាតិអប្សរា សហការជាមួយ ក្រុមហ៊ុនមេនូឡាយហ៍្វ ខេមបូឌា ដាំដើមឈើនិងស្មៅ នៅបរិវេណជ្រុងពាយ័ព្យ នៃកសិន្ធុអង្គរ

អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនមេនូឡាយហ៍្វ ខេមបូឌា រួមគ្នាដាំស្មៅ និងដើមឈើបន្ថែម នៅបរិវេណជ្រុងពាយ័ព្យ នៃកសិន្ធុអង្គរ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ឱ្យកាន់តែមានទេសភាពស្រស់បំព្រង គ្រប់រដូវកាល នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ។ ក្នុងឱកាសនោះមាន លោកឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា លោកស្រី កាន់ ណារ៉ា នាយិកាគ្រប់គ្រងនាយកដ្ឋានអតិថិជន និងទីផ្សារ ខេមបូឌា បុគ្គលិក និងទីប្រឹក្សារបស់ក្រុមហ៊ុនមេនូឡាយហ៍្វ លោកប្រធាននាយកដ្ឋាន អនុប្រធាន ព្រមទាំងមន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។

លោកស្រី កាន់ ណារ៉ា នាយិកាគ្រប់គ្រងនាយកដ្ឋានអតិថិជន និងទីផ្សារ នៃក្រុមហ៊ុនមេនូឡាយហ៍្វ ខេមបូឌា បានលើកឡើងថា មេនូឡាយហ៍្វ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដំបូងគេនៅកម្ពុជា ដែលមានបេសកម្មក្នុងការកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរជូនប្រជាជនកម្ពុជា។ លោកស្រីថា ការគាំទ្រ និងចូលរួមចំណែកក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ ជាមួយអាជ្ញាធរជាតិអប្សរានាពេលនេះ បានដើរស្របគ្នា និងគោលដៅរយៈពេលវែងរបស់ក្រុមហ៊ុនក្នុងការជួយដល់ប្រជាជនកម្ពុជា។ ជាពិសេសក្នុងយុទ្ធនាការដាំស្មៅ និងដើមឈើនេះ បានចូលរួមចំណែក បង្កើនគម្របបៃតង ក្នុងតំបន់រមណីយដ្ឋានអង្គរ។ ព្រោះថាដើមឈើនិងស្មៅ ជាទ្រនាបដ៏សំខាន់ក្នុងទប់ទល់ការបំរែបំរួលអាកាសធាតុ និងកាត់បន្ថយភាពសឹករិករឹលនៃប្រាង្គប្រាសាទបុរាណរបស់យើង។

លោក ឡុង កុសល អគ្គនាយរងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងឱកាសនោះថា ការងារថែរក្សាសម្បត្តិមរតកវប្បធម៌របស់ជាតិ គឺជាតួនាទីរបស់កូនខ្មែរគ្រប់ៗរូប។ ជាមួយគ្នានេះ ជាគោលនយោបាយ របស់អាជ្ញាធរជាតិអប្សរា ការងារថែរក្សា ពង្រឹងនិងពង្រីកបន្ថែមនូវគម្របព្រៃឈើ នៅក្នុងតំបន់អង្គរ និងក្នុងទូទាំងប្រទេសទាំងមូល ក៏ជាការចូលរួមរបស់អាជ្ញាធរជាតិអប្សរាផងដែរ។ លោកបន្តថា ក្នុងមួយឆ្នាំៗ តាមរយៈនាយកដ្ឋានជំនាញបានបណ្តុះកូនឈើ រាប់ម៉ឺនដើម ដើម្បីដាំដុះក្នុងតំបន់អង្គរ និងចែកចាញបន្ត ទៅកាន់ស្ថាប័នរដ្ឋ និងឯកជននានាយកទៅដាំដុះបន្ត ធ្វើយ៉ាងណាបង្កើនគម្របព្រៃឈើនៅកម្ពុជា។ លោកក៏បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តីចំពោះវត្តមាន ក្រុមហ៊ុនមេនូឡាយហ៍្វ ខេមបូឌា ដែលចូលរួមសហការដាំស្មៅ និងដើមឈើនៅក្នុងតំបន់អង្គរ។

សូមជម្រាបផងដែរថា ក្រោយពេលប្រជាជនមួយចំនួន បានស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅចេញពីតំបន់អង្គរ ទៅកាន់ទីកន្លែងថ្មី ដែលរាជរដ្ឋាភិបាលបានគាំទ្រ និងផ្តល់ជូន។ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមយុទ្ធនាការដាំដើមឈើ និងស្មៅ នៅលើទីតាំងដីទំនេរ ដោយបានគៀរគស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការនេះ។

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
ក្រសួងអប់រំ អំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការប្រុងប្រយ័ត្ននារដូវភ្លៀងនេះ

ក្រសួងអប់រំ អំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការប្រុងប្រយ័ត្ននារដូវភ្លៀងនេះ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021