CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មានជាតិ

ពលរដ្ឋ​ប្រញាប់ប្រញាល់​ប្រមូល​ផលមុនកាលកំណត់​ ខណៈ​ទឹកទន្លេមេគង្គ​ខេត្តកំពង់ចាម​បានហក់ឡើងកម្ពស់​ ​​១២.០៨ម៉ែត្រ​

  • ដោយ: TV9 News New
  • | August 7, 2023
  • | 10:46 am
ពលរដ្ឋ​ប្រញាប់ប្រញាល់​ប្រមូល​ផលមុនកាលកំណត់​ ខណៈ​ទឹកទន្លេមេគង្គ​ខេត្តកំពង់ចាម​បានហក់ឡើងកម្ពស់​ ​​១២.០៨ម៉ែត្រ​

កំពង់ចាម​:​ បេី​ចាប់​គិតត្រឹម​ព្រឹក​ថ្ងៃទី៦​ ខែសីហា​ ឆ្នាំ​២០២៣​នេះ​ ទឹកទន្លេ​មេគង្គ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ​បាន​ហក់​ឡើង​មាន​​​​​កម្ពស់​ ១២.០៨ម៉ែត្រ​ បេី​ប្រៀបធៀប​នឹង​ថ្ងៃ​ម្សិលមិញ​គឺ​ទឹក​ឡើង​ ​​០.១៤ម៉ែត្រ​ ដែល​ទាប​​ជាង​កំរិត​ប្រកាស​ការ​ប្រុងប្រយ័ត្ន​​ ១៥.២០ម៉ែត្រ​ ដោយ​ឡែក​ថ្ងៃ​ដូច​គ្នា​នេះ​ក្នុង​​​​ឆ្នាំ​២០២២កន្លងទៅ​គឺ​ទឹក​មាន​កម្ពស់​ត្រឹមតែ​ ​​៨.០២ម៉ែត្រ​ប៉ុណ្ណោះ​ ​​​នេះបើតាម ការបញ្ជាក់ របស់ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ។

សូមជម្រាបថា មកដល់ពីពេលនេះ បងប្អូនប្រជាកសិករ ដែលរស់នៅស្រុកកោះសូទិន កំពុងតែបង្ខំចិត្ត​ប្រញាប់ប្រញាល់​ប្រមូលផលដំណាំមុនកាលកំណត់ ដើម្បី យកធ្វើជាចំណីសត្វ ។ ជាមួយគ្នានោះដែរ ផ្លូវបេតុង ១ខ្សែ តភ្ជាប់ពីភូមិ៨ ភូមិ៩ ភូមិ១២  នៃស្រុកកោះសូទិន ត្រូវបានទឹកលិច មិនអាចធ្វើដំណើរបាននោះទេ ។ មកដល់ពេលនេះ អាជ្ញាធរបានរៀបចំនូវទូកដ សម្រាប់ឆ្លងជំនួសវិញ ដើម្បី សំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បានធ្វើដំណើរតាម កង់ ម៉ូតូ និងអ្នកថ្មើជើងប៉ុណ្ណោះ ។ ចំពោះ រថយន្តធន់តូច មធ្យម និងធនធំ មិនអាចឆ្លងបានទេ តែត្រូវធ្វើដំណើរតាមផ្លូវវាង នៅកន្លែងផ្សេងវិញ ។ ដោយឡែក ផ្លូវបេតុង ១ខ្សែ ដែលតភ្ជាប់ពី ឃុំកោះសំរោង ស្រុកកំពង់សៀម ទៅកាន់ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ត្រូវបានទឹកហូរកាត់ផ្តាច់ ។ ចំណែកឯ សាឡាង ដែលបងប្អូនប្រជាពលរដ្ឋតែងតែឆ្លង ត្រូវបានបង្វែរទិសដៅទៅខាង ឃុំកៀនជ្រៃ ដើម្បី ឆ្លងទៅកាន់ឃុំកោះសំរោងវិញ ។

ជាមួយគ្នានោះដែរ យើងក៏សង្កេតឃើញដែរថា បងប្អូនប្រជាពលរដ្ឋ រស់នៅជាប់បណ្តោយដងទន្លេមេគង្គ ក្នុងស្រុកកំពង់សៀម ដែលដាំដុះនូវដំណាំដូចជាពោតក្រហម ល្ង ជាដើម ក៏កំពុងមមាញឹកក្នុងការប្រមូលផល ដើម្បី កុំឲ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរជាងនេះ ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
នគរបាលស្រុកសង្កែឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយ(យកកាំបិតខ្វែវកាប់)បុរសម្នាក់អោយរងរបួសធ្ងន់

នគរបាលស្រុកសង្កែឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយ(យកកាំបិតខ្វែវកាប់)បុរសម្នាក់អោយរងរបួសធ្ងន់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021