CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានពាំនាំនៅអនុសាសន៍របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ដោយបានជំរុញឲ្យ គណៈកម្មការរៀបចំ

  • ដោយ: TV9 News New
  • | August 8, 2023
  • | 10:23 am

ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានពាំនាំនៅអនុសាសន៍របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ដោយបានជំរុញឲ្យ គណៈកម្មការរៀបចំការ បោះឆ្នោតរាជធានីភ្នំពេញបន្តការសហការ ជាមួយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាឲ្យការបោះឆ្នោតនៅពេលក្រោយៗទៀត ទទួលបានជោគជ័យ ខណៈដែការបោះឆ្នោតនៅឆ្នាំ២០២៣នេះ ទទួលបាននូវភាពជោគជ័យរួចហើយក៏ដោយ។


ការជំរុញបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ ខណៈដែល ឯកឧត្តម មាន ចាន់យ៉ាដា តំណាងអោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ដែលមានការចូលរួមពី អាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ កម្លាំងមានសមត្ថកិច្ចចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អង្គការសង្គមស៊ីវិលនិងតំណាងគណបក្សនយោបាយទាំងអស់។
កម្មវិធីនេះ ក៏បានពិភាក្សារួមលើប្រធានបទ បញ្ហាប្រឈម និងដំណោះស្រាយ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ, ការឃោសនាបោះឆ្នោត, ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ជាមួយនិងការចែកជូនប័ណ្ណសរសើរផងដែរ។


ឯកឧត្តម មាន ចាន់យ៉ាដា បានមានប្រសាសន៍លើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះគណៈកម្មកម្មការជាតិរៀបចំការបោះឆ្នោត ក្រោមការសហការជាមួយនឹងអាជ្ញាធរកម្លាំងមានសមត្ថកិច្ចក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលគណបក្សនយោបាយនានា យើងទទួលបាននូវភាពជោគជ័យ បើទោះបីមានការញុះញង់ពីគណបក្សប្រឆាំងយ៉ាងណាក្តី ។ ការបោះឆ្នោតនេះដែរ យើងក៏ទទួលបាន ពីការទទួលស្គាល់ពីបណ្ដាប្រទេសជាច្រើននៅលើពិភពលោក , ការទទួលស្គាល់ពីគណបក្សនយោបាយដែលចូលរួមការបោះឆ្នោត ,ការទទួលស្គាល់ពីអង្គការសង្គមនានាថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ ពិតជា
មានភាពត្រឹមត្រូវ សេរី គោរពសិទ្ធិមនុស្ស។


ក្នុងឱកាសនោះដែរ ឯកឧត្តម មាន ចាន់យ៉ាដា ក៏បានធ្វើការណែនាំឲ្យគណៈកម្មការជាតិរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ត្រូវបន្តការពង្រឹងកិច្ចសហការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនិងអង្គការក្រៅរដ្ឋាភិបាល , ជំរុញការលើកទឹកចិត្តគណបក្សនយោបាយវិស័យឯកជន អ្នកព័ត៌មាន(ដោយអនុវត្តតាមគោលការណ៍ច្បាប់)។ បន្តការជំរុញអប់រំផ្សព្វផ្សាយពីការបោះឆ្នោត បន្តការគាំទ្រទាំងស្មារតី និងសម្ភារៈដល់សង្កាត់ទាំង១០៥ ដើម្បីឲ្យការអនុវត្តការងារ កាន់តែល្អប្រសើរថែមទៀត។ បង្កើននូវវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព ចំពោះមន្ត្រីបោះឆ្នោតសំដៅធ្វើយ៉ាងណាឱ្យការបោះឆ្នោតនៅពេលក្រោយៗទៀត ទទួលបានជោគជ័យ៕
(ទុយ សារិទ្ធ)

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
ចិននិងសហភាពអឺរ៉ុប ព្រមព្រៀងរៀបចំសម្រាប់កិច្ចប្រជុំកំពូលនៅចុងឆ្នាំនេះ

ចិននិងសហភាពអឺរ៉ុប ព្រមព្រៀងរៀបចំសម្រាប់កិច្ចប្រជុំកំពូលនៅចុងឆ្នាំនេះ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021